ចេះ​រក​ទំនុក​ឃើញ​! អា​ល្អិត​ក្បាលខូច​ខ្ចី​ជើង​ឆ្កែ​ឱ្យជួយ​លេង​ហ្គេម​

1201
ចែករម្លែក

ឆ្កែ​ពូជ​អូស្ត្រាលី មួយ​ក្បាល​ហាក់​មិនសូវ​សប្បាយចិត្ត​ឡើយ​ដោយ​ធ្វើ​មុខ​ស្មឿក នៅពេល​កូនប្រុស​អាយុ ៣ ឆ្នាំ​របស់​ម្ចាស់​វា​ចាប់ទាញ​ជើង​វា​ទៅ​ចុច​អេក្រង់​ថេប​ប្លែ​ត ខណៈពេល​កំពុង​លេង​ហ្គេម​។​

​ក្មេងប្រុស​ក្បាលខូច​ឈ្មោះ ដិ​ន​ថុ​ន (Denton) ខាងលើ​ទំនងជា​ត្រូវការ​ប៊ិក​ជា​ជំនួយ សម្រាប់​លេង​ហ្គេម​នៅផ្ទះ​របស់ខ្លួន​ក្នុង​តំបន់​រ៉ូ​ជើ​ស (Rogers) រដ្ឋ​អូ​ខ្លា​ហា​ម៉ា (Oklahoma) សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយ​រក​មិនទាន់​ចិត្ត វា​ក៏បាន​ចាប់ទាញ​ជើង​ឆ្កែ​ញី​ឈ្មោះ បេ​នី​ឡេ (Beneleigh) អាយុ ៧ ឆ្នាំ​មកឱ្យ​ជួយ​លេង ខណៈ​ឆ្កែ​កំពុងតែ​ដេក​លើ​សា​ឡុង​ក្បែរ​ខ្លួន​។​

​ដោយ​ឃើញ​សកម្មភាព​គួរឱ្យ​អស់សំណើច​បែបនេះ​ស្ត្រី​ជា​ម្តាយ​បាន​ថត​បង្ហោះ​តាម បណ្តាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួល​: ខុម​