ចេះ​រក​នឹកឃើញ​! យក​អាចម៍គោ​មក​ប៉ាន​ពេញ​ឡាន​ដើម្បី​ជួយ​ទប់​កម្ដៅថ្ងៃ​

555
ចែករម្លែក

ស្ត្រី​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា បាន​នឹកឃើញ​វិធី​គួរឱ្យភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​ក្នុងការ ការពារ​រថយន្ត​រប​ស់​គាត់​ពី​អាកាសធាតុ​ក្ដៅហែង​ស្ទើរ​បែក​សន្ទះ​ក្បាល​ខណៈ​កម្រិត សីតុណ្ហភាព​នៅក្នុង​ទីក្រុង​អា​ម៉េ​ដា​បាត (Ahmedabad) បាន​ឡើង​កម្ដៅ​រហូតដល់​លើ ៤៥ អង្សា​សេ​។

​រូបភាពរ​រថយន្តរ​បស់​គាត់ ដែល​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​ពេញ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីពេល​ថ្មីៗ​នេះ​បង្ហាញ​ពី​រថយន្ត​តូយ៉ូតា Camry របស់គាត់​លាប​ប៉ាន​ពេញ​ទៅដោយ​អាចម៍គោ​ដើម្បី​ជួយ​ទប់​កម្ដៅ​ថ្ងៃនេះ​បើ យោងតាម​ការចុះផ្សាយរ​បស់​ប្រព័ន្ធ​ផ្សព្វ​ក្នុងស្រុក​។

​សូមបញ្ជាក់ថា តំបន់​ខ្លះ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​ជួបប្រទះ​រលក​កម្ដៅ​ក្ដៅហែង​ស្ទើរ បែក​សន្ទះ​ក្បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដោយ​សីតុណ្ហភាព​បាន​កើន ឡើង​រហូតដល់​លើ ៤០ អង្សា​សេ​៕ ប្រែ​សម្រួលៈ ខុម