ដោយ:សុផល/ភ្នំពេញ´ អ្នកជំនាញ និងអ្នករកស៊ីលើវិស័យសណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ និងរោងចក្រ បានជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយដើម្បីពិភាក្សាចែករម្លែកចំណេះដឹងថ្មីៗទាក់ទងនឹងផលិតផលបច្ចេកវិទ្យាសម្រាបដោះស្រាយនិងបង្កើនអាជីវកម្មឱ្យកាន់តែប្រសើរ។
សិក្ខាសាលានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៨នៅភោជនីយដ្ឋាន វ័នម៉ររាជធានីភ្នំពេញនិង សហការរៀបចំដោយក្រុមហ៊ុន Campura Triangulum Corporation និងក្រុមហ៊ុន VMware ។
លោក ជុន ភក្តី វិស្វករផ្នែកប្រព័ន្ធ(SystemsEngineer)របស់ក្រុមហ៊ុនVMwareបានធ្វើបទបង្ហាញអំពីអត្ថ ប្រយោជន៍របស់ផលិតផល VMware vSAN និង VMwareNSXនិងបានលើកយកពីរបៀបនៃការទាញយក ប្រយោជន៍ពីផលិតផលទាំងនោះសម្រាប់មុខជំនួញឱ្យមានប្រសិទ្ធភាពនិងទទួលបាននូវភាពជោគជ័យ នៅលើទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្នរបស់អតិថិជន។
លោកបានបញ្ជាក់ថាVMware គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេនៅលើទីផ្សារ។
គួររំលឹកថាCampuraគឺជាក្រុមហ៊ុនដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងចំណែកទីផ្សារនិងមានកេរ្តិ៍ឈ្មោះសុះសាយគ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្នផងដែរ។ Campura ក៏មានក្រុមជំនាញដែលបានទទួលស្គាល់ពីក្រុមហ៊ុន VMwareដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនគ្រប់ប្រភេទ៕មន