ចែករម្លែក​ចំណេះដឹង ពត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ពត៌មាន​ថ្មី និង​ផលិតផល​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​

1343
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សិក្ខាសាលា​មួយ បាន​ត្រូវធ្វើឡើង​ក្នុង​គោលបំណង​ចែករម្លែក​ចំណេះដឹង និង​ពត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ពត៌មាន​ថ្មី និង​ផលិតផល​ផ្នែក​បច្ចេកវិទ្យា ដែល​បម្រើឱ្យ​អាជីវកម្ម​ក្រុមហ៊ុន​សហគ្រាស និង​វិធីសាស្ត្រ​ប្រើប្រាស់ ដំណោះស្រាយ ជួយ​បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចំរើន​។​

​សិក្ខាសាលា​ស្តីពី «​កា​រប​ម្លែ​ង​ឌីជីថល​ជាមួយ​ផលិតផល Hewlett Packard Enterprise» នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ណាហ្គា​វើ​ល​ដែល​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Campura Triangulum Corporation និង​ក្រុមហ៊ុន Hewlett Packard Enterprise (HPE)​។​

​លោក ដោក កុសល ប្រធាន​ជាន់ខ្ពស់​ផ្នែក​សេវាកម្ម​អាជីព​សហគ្រាស របស់​ក្រុមហ៊ុន Campura បាន​មានប្រសាសន៍ថា ប្រធានបទ​សំខាន់ៗ ក្នុង​សិក្ខាសាលា ចង់បង្ហាញ​អំពី​បច្ចេកវិទ្យា និង​ផលិតផល​របស់ HPE ដែលមាន​លក្ខណៈពិសេស​ថ្មីៗ ក្នុង​ឆ្នាំ ២០១៨​ហើយ​ក៏មាន​កំណែប្រែ​ចេញលក់​ផលិតផល​ស៊េរី​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប នឹង​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន​។ លោក​បាន​បន្ថែមទៀតថា អតិថិជន​ក៏​អាច​យល់ដឹង កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​ជាច្រើន​។​

​លោក​ណា​រ៉េ​ស រី​ស៊ី (Naresh Rishi) នាយក​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន Hewlett Packard Enterprise (HPE) បានធ្វើ​បទ​បង្ហាញ ជូន​អតិថិជន​ឱ្យ ស្គាល់​កាន់តែច្បាស់ អំពី​ផលិតផល និង សេវាកម្ម​របស់ HPE គឺជា​ក្រុមហ៊ុន នាំមុខ​ទីផ្សារ​សំរាប់ ប្រព័ន្ធ IT ដូចជា HP Storage, Servers, Networking, Integrated Systems​ហើយ​ក៏មាន​សន្ទុះ​យ៉ាងខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​រាល់​តំរូវការ​របស់​អតិថិជន និង​ការផលិត ជាមួយ ការ​វិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ ដែល​នាំមក​នូវ​ការ​រចនា​ដ៍​ប្រណីត​ដែល​ផ្តល់​ភាព ងាយស្រួល បំផុត​ដល់​អ្នកប្រើប្រាស់ ព្រមទាំង​មានតម្លៃ​សមរម្យ​ជូន​ចំពោះ​អតិថិជន​ទៀតផង​។

​ចំណែក លោក​ហា​មី​ដ ខាន់​( Hamid Khan) ដែលជា​ទីប្រឹក្សា​ផ្នែក​មុន​ការលក់ (Presales Consultant)​នៃ ក្រុមហ៊ុន HPE ក៏បាន​លើកទ្បើង បន្ថែមទៀតថា​ក្រុមហ៊ុន HPE តែងតែ​យកចិត្តទុកដាក់ និង​ព្យាយាម​ផ្តល់ជូន​អតិថិជន​យើង នូវ​ផលិតផល​ដែល​ឈានមុខ​គេ​បំផុត នៅក្នុង​ទីផ្សារ ពីព្រោះថា​ផលិតផល HPE ជា បច្ចេកវិទ្យា​មួយ ជួយ សម្រួល​ក្នុង​ស្ថាប័ន​ផ្នែក IT និង ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍ នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​យ៉ាង​ឆាប់រហ័ស​នាពេល​អនាគត​៕ ល​