ចែករំលែក​ចំណេះដឹង​ពី​ការផ្គត់ផ្គង់​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​សម្រាប់​អាជីវកម្ម​

396
ចែករម្លែក
  • 10
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកជំនាញ​ខាង​ដំណោះស្រាយ​បច្ចេកវិទ្យា​ខ្មែរ​និង​បរទេស​បានមក​ចែករម្លែក​ចំណេះដឹង​និង​បទពិសោធន៍​ស្តីពី​ការផ្គត់ផ្គង់​ការប្រើប្រាស់​និង​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ​សម្រាប់​អាជីវកម្ម​ដល់​អ្នកឯកទេស​ខាង​បច្ចេកវិទ្យា​ពត៌មាន​មកពី​វិស័យ​ឯកជន និង​សាធារណៈ​។​

​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​សហគ្រាស​និង​អាជីវ​កម្មនេះ​“Dell EMC Client Solution & Enterprise Solution Update Session” បាន​ត្រូវ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Campura Triangulum Corporation និង​ក្រុមហ៊ុន Dell EMC នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​តូ​ប៉ាស់​រាជធានី​ភ្នំពេញ​។​

សិក្ខាកាម​នឹង​ទទួលបាន​នូវ​ចំនេះដឹង​ថ្មី​ក្នុងការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទំនើបៗ​របស់​ក្រុមហ៊ុន​DellEMC​និង​បាន​ស្វែងយល់​ពី​របៀប​ប្រើប្រាស់​ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត និង​ជួយ​បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចំរើន​។​

​លោក ដោក កុសល នាយក​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន Campura បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន Campura ពិត​ជាមាន​មោទនភាព​ជាខ្លាំង ដែល​បាន​ក្លាយជា​ដៃគូរ ដែល​ទទួល​សិទ្ធិ​ជា Dell EMC Platinum Partner ក្នុង​ការលក់​ផលិតផល Dell EMC នៅក្នុង​ប្រទេស​កម្ពុជា​។

ការធ្វើ សិក្ខាសាលា​នេះ គឺ​ផ្តោតលើ​ដំណោះស្រាយ​ផ្នែក CSG, AI, Machine Learning and VxRail Solution ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​គួរឱ្យ យកចិត្តទុកដាក់​ពី​សំណាក់ អតិថិជន​ទាំងឡាយ​។

Dell EMC ជា​ផលិតផល​ដែល​ល្អ​ជាងគេ ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​ផលិតផល ដែល អាច​គ្រប់គ្រង រាល់​ប​ចេ្ច​ក​វិទ្យា​និង​ទិន្នន័យ​។ ក្នុងនោះដែរ ភាពជា​ដៃគូរ​រវាង Campura និង Dell EMC បាន​ជួយ​សំរួល​ដល់​អតិថិជន​នូវ​រាល់​តម្រូវការ​ជាច្រើន ដើម្បី​ឈានទៅរក​ភាពជោគជ័យ នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​លោក ឡេង បូរ៉ា​មី នាយក​គ្រប់គ្រង​ផ្នែក​ព្រី​សែ​ល​( Pre-Sales) នៃ​ក្រុមហ៊ុន Campura បានធ្វើ​បទ​បង្ហាញ ជូន​សិក្ខាកាម​ឱ្យ​ស្គាល់​កាន់តែច្បាស់ អំពី​ផលិតផល និង សេវាកម្ម​របស់ Dell EMC ដូចជា Dell Latitude, OptiPlex, Workstation, Precision ជាដើម​។​

​លោក Trung Tran វិស្វករ​ជំនាញ​ខាង​ប្រព័ន្ធ នៃ​ក្រុមហ៊ុន Dell EMC បានឱ្យដឹងថា​ផលិតផល​របស់ AI,Machine Learning និង VxRail ជាប​ចេ្ច​ក​វិទ្យា​ថ្មី​មួយ ឈានមុខ​គេ​បំផុត​នៅលើ​ទីផ្សារ ហើយ​ផលិតផល​នេះ​ជួយ សម្រួល​ក្នុង​ស្ថាប័ន​របស់​អតិថិជន និង ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍ នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​យ៉ាង​ឆាប់រហ័ស​នាពេល​អនាគត​៕S/

​ចំណងជើង​រូបថត​៖​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​សហគ្រាស​និង​អាជីវកម្ម​រៀបចំឡើង​ដោយ Campura និង Dell EMC(​រូបៈ​សុផល​)