ចែក​ធូរេន​៧​តោន​ដល់​កម្មករ​នៅ​ថៃ​ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​

1396
ចែករម្លែក

​មនុស្ស​រាប់ពាន់​នាក់​បាន​ចូល​ក្នុង​វត្ត​Wat Thamai នៅ​ខេត្ត​សាមុត សា​ខន ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​០១​ឧសភា​ដើម្បី​បរិភោគ​ធូរេន​៧​តោន ដែល​វត្ត​នេះ បាន​រៀបចំ​ឱ្យ​​កម្មករ​បរិភោគ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​។​

​មាន​ការកកស្ទះ​ចរាច​រណ៍​ចម្ងាយ​៣​គីឡូម៉ែត្រ​នៅ​ក្រៅ​វត្ត​នេះ ខណៈ​ដែល​ពិធី​បុណ្យ​មួយ​ត្រូវបាន​រៀបចំ​នៅ​ម៉ោង​៩​ព្រឹក​ដើម្បី​ធ្វើបុណ្យ​ស្តេច​ឧទ្ទិស​ចំពោះ​Rama​ទី​៩ ដែល​បាន​​សោយ​ទិវង្គត និង​ស្តេច​បច្ចុប្បន្ន ។​

​បន្ទាប់ពី​ពិធី​នោះមក ផ្លែ​ធូរេន​សរុប​៧​តោន​និង​អាហារ​ផ្សេងៗ​ទៀត​ជាច្រើន​ត្រូវបាន​ចែក​ទៅ​ឱ្យ​កម្មករ​និង​ភ្ញៀវ​ចូលរួម​ជាច្រើន​នាក់​ទៀត​៕​ដោយ​៖​សុខា​/sn