ចែក​ប័ណ្ណសរសើរ​និង​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​ឌី​ប្លូ​ម និង​ជាប់​បាក់​ឌុប​

881
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលា​បញ្ញា​សាស្ត្រ អន្តរជាតិ​សាខា​ខេត្តបាត់ដំបង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាន​ចូលរួម​ចែក​ប័ណ្ណសរសើរ​និង​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម​និង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​សិក្សា​២០១៧២០១៨​។

​ចូលរួម​ក្នុង​ពីនេះ​ដែរ​មាន​លោក​អភិបាលរង​ខេត្ត មន្ទីរ អប់រំ អង្គភាព រដ្ឋបាល​ក្រុង លោកគ្រូ អ្នកគ្រូ​និង អាណាព្យាបាល​សិ​ស្សា​ជាច្រើន​នាក់​ទៀត​។​​លោក​អភិបាលខេត្ត​បាត់ដំបង​មាន​ប្រសា​ន៍ និង​ថ្លែងអំណរគុណ​ដល់ លោក​ឧកញ៉ា វេ​ង ស្រ៊ុន ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​និង​លោកនាយ​សាលា​បញ្ញា​ស្រា​ស្ត​សាខា​ខេត្តបាត់ដំបង​ដែល​បានរៀបចំ​ការផ្តល់​ប័ណ្ណសរសើរ​និង​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​បានទទួល​ជ័យលាភី​ពី​ការប្រឡង​ឌី​ប្លូ​ម​និង​ជាប់​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ។

​លោក​អភិបាលខេត្ត​ក៍​ធ្វើការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ​ទាំង​​អស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​និង​ប្រាជ្ញា​ស្មារតី​ក្នុងការ​បណ្តុះបណ្តាល​សិស្ស​យ៉ាង​យកចិត្តទុកដាក់​ទើប​ទទួលបាន​លទ្ធផល​ដូច​ថ្ងៃនេះ​។

​សកម្មភាព​ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការចូលរួម​លើកស្ទួយ​គុណភាព​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​និង​ស៊ីជម្រៅ​ត​ទៅមុខទៀត ។

​លោក​ងួន​រតនៈ​ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្ស​ទាំងអស់​ឲ្យ​ខិតខំ​ព្យាយាម​រៀនសូត្រ​ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នេះ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខទៀត​ជាពិសេស​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​នឹងត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​​ទាំង​ត្រូវធ្វើ​ខ្លូន​ជា កូន​ល្អ សិស្ស​ល្អ និង​ប្រជាពលរដ្ឋ​ល្អ សម្រាប់​សង្គមជាតិ​យើង ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ​គឺ​នៅតែ​បន្ត​ការយកចិត្តទុកដាក់​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​និង​មាន​តម្លាភាព​។​ដោយឡែក​នៅ​ខេត្តបាត់ដំបង​យើង​មាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៅក្នុង​សាលាខេត្ត​នៅ​សាលាក្រុង​និង​នៅតាម​បណ្តា​ស្រុក​មួយចំនួនទៀត​ក៏មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែល​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នៅ​កន្លែង​តែមួយ​៕S/