ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ជាង​២​ពាន់​នាក់​

237
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​បានរៀបចំ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​ចំនួន​២,៣៦១​នាក់​។​

​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​និស្សិត​ក្រីក្រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន សមាជិក​​ព្រឹទ្ធសភា​សមាជិក​រដ្ឋ​សភា​លោក​អនុរ​ដ្លេ​លេខាធិកា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក​អ៊ុយ​រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រត​នះ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក​បណ្ឌិត​ទន់​ភក្តី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យដឹងថា​គិត​មកដល់​ឆ្នាំ​សិក្សា​២០១៨,២០១៩​នេះ​សាកលវិទ្យាល័យ​បាន​កំពុង​បណ្តុះបណ្តាល​និស្សិត​លើ​មហាវិទ្យាល័យ​ចំនួន​៥​ដែលមាន​កម្រិត​បរិញ្ញាបត្រ​រង​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​ចំនួន​២,៦៤៤​នាក់​(​ស្រី​១,៣៨៥​រូប​)​។​

​ក្នុងនោះ​ចែកចេញជា​និស្សិត​អាហារូបករណ៍​និង​និស្សិត​បង់ថ្លៃ​។​ថ្ងៃនេះ​និស្សិត​ជ័យលាភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​មាន​ចំនួន​សរុប​២,៣៦១​អង្គ​/​នាក់​ក្នុងនោះ​មានៈ​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​១៥៣​រូប​ស្រី​៤០​រូប​។​កម្រិត​បរិញ្ញាបត្រ​ចំនួន​១,៧៨៤​រូប​ស្រី​ចំនួន​៩២៩​រូប​និង​កម្រិត​បរិញ្ញាបត្ររង​៤២៤​រូប​ស្រី​១៩៩​រូប​៕S/

​រូប​ថ​តៈ​គណៈអធិបតី​ក្នុង​ពិធី​លោក​ទន់​ភក្តី​សាល​វិទ្យា​ធិ​ការអាន​របាយការណ៍​លោក​ងួន​រត​នះ​លើក​ពី​កសរ​រីកចម្រើន​សមិទ្ធផល​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​មានមតិ​សំណេះសំណាល​មិ​ង​ប្រគល់​សញ្ញាបត្រ​ដល់​ព្រះសង្ឃ​និង​និស្សិត​ជ័យលាភី​