ចែក​សៀវភៅ​ ១ម៉ឺន​ ក្បាល​ដល់ សិស្ស សាលា នៅជនបទដាច់ ស្រយាល រួមជាមួយការបង្កប់​អត្ថន័យ​អប់រំ

525
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ សៀវភៅ​ចំនួន​ ១ម៉ឺន​​ក្បាល របស់​​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា និងចែកជូនដល់ ​ដល់​សិស្ស​តាម​នៅ​សាលា​ក្រីក្រ តាម​​ទី​ជនបទ​នា​ក្នុង​ប្រទេស​កម្ពុជា។ ការចែកជូនត្រូវបានធ្វើឡើងម្តងរួចមកហើយ កាលពីថ្មីៗនេះ ក្នុង សាលា អនុវិទ្យាល័យ ច្រេស ខេត្ត ស្វាយរៀង ស្ថិត​ភូមិ ត្រពាំងដៀ​លើ ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ។ រីឯលើកទី២នេះ ធ្វើឡើងកាលពីថ្ងៃ ​ទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​ឯ​សាលា​បឋមសិក្សា​ពោធិរស់ ស្ថិត​ក្នុង​ភូមិ ពោធិតា​រស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង។

ឧកញ៉ា​បណ្ឌិត ភិរម្យ បាន​លើក​ឡើង​ថា យុទ្ធនាការ​ចែក​សៀវភៅ​​​ដល់ ​សិស្សា នុ សិស្ស​​នេះ គឺ​ធ្វើ​ឡើង ក្នុង​គោល​បំណង ដើម្បី​រួម​ចំណែក​ក្នុង​ការ​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស​តាម​ជន​បទ​ដែល​កំពុង​ខ្វះ​ខាត។ ការ​ចែក​ជូន​នេះ មិន​មាន​តែ​សៀវភៅ​ទេ គឺ​មាន​ប៊ិច ព្រម​ទាំង​​ថវិកា មួយ​ចំនួន​ដល់​លោក​គ្រូ អ្នកគ្រូ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​សំណូមពរ​របស់​​សាលា​ដែល​ខ្វះខាត ហើយ​ក្រុម​ការងារ​លោក​ឧកញ៉ា បាន​ទទួល​សំណើ​ទាំង​នោះ​ទៅ​សិក្សា​ថា តើ​គួរ​​សម្រេច​ជួយ​ដោយ​វិធី​ណា ហើយ​​សំណើ​មួយ​ណា អាទិភាព។ ទន្ទឹម​​គ្នា​នោះ​ដែរ សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​មក​ទទួល​សៀវភៅ​ប៊ិច​​ទាំង​នោះ ពួក​គេ​បាន​ស្ដាប់​ការ​ផ្ដល់​ដំបូន្មាន​ល្អៗ ពី​លោក​ឧកញ៉ា​បណ្ឌិត ​ជា​ច្រើន​ថែម​ទៀត​ផង។ ការ​ចែក​លើក​ទី៣ លោក បាន​ប្រាប់​ថា គ្រោង​ទៅ​ចែក​នៅ​សាលា​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត កំពង់​ឆ្នាំង នា​ពេល​ឆាប់​ៗ​បន្ត​ទៀត។

ជា​មួយ​នឹង​កិច្ចការ​ជួយ​ដល់​សង្គម​ពិសេស​លើ​វិស័យ​អប់រំ​នេះ បន្ទាប់​ពី​បញ្ចប់​​យុទ្ធនាការ​ចែក​សៀវ​ភៅ ​លោក មាន​ផែន​ការ​ធ្វើ​បណ្ណាល័យ​ចល័ត​បន្ថែម​ទៀត ហើយ​​បណ្ណាល័យ​នោះ នឹង​ធ្វើ​ដំណើរ​ដឹក​សៀវភៅ​ជា​ច្រើន​ពាន់​ក្បាល ចែក​ជូន​សិស្សានុ សិស្ស​ក៏​ដូច​ជា​ប្រជាជន បាន​អាន​ទៅ តាម​ទី​ដាច់​ស្រយាល ។ អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​អាន​សៀវភៅ លោក ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នឹង​រៀប​ចំ​ជា​ប្រាក់​​លើក​ទឹក​ចិត្ត មាន​ន័យ​ថា អាន​សៀវភៅ​បាន​លុយ បាន​ទាំង​ចំណេះ។

សូមជម្រាបថា សៀវភៅដែលបានបោះពុម្ព និងចែកជូនដល់សិស្សក្រីក្រនៅសាលា តាមជនបទនោះ ក៏និងមានពាក្យស្លោក និងគោលដៅ​របស់​មនុស្ស​ម្នាក់ៗ​​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត ថា​តើ​ចង់​ធ្វើ​អ្វី? អ្នក​ជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូ​បង្វឹក?ឬ គណនេយ្យករ ជា​ដើម រួម​នឹង​ពាក្យ​ដាស់តឿន​មួយ​ចំនួន ដល់​មនុស្ស​ទូទៅ៕