ចែក​អាហារ​ពេលព្រឹក ដល់​មាតាបិតា ដែល​ជូន​កូន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤

527
ចែករម្លែក

ដោយ​៖ គ​ន្ធា​ /
​ភ្នំពេញ​៖
កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦:០០ នាទី​ព្រឹក លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​បក្ស នៃ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​មាតាបិតា ដែល​នាំ​កូនតូចៗ មក​ទទួល​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ហើយ​ក្នុងឱកាស​នេះ លោក​បាន​នាំយក​អាហារ​ពេលព្រឹក ទៅ​ចែកជូន​ផងដែរ រួមមាន បាយ​ស្រូប ចំនួន ១.០០០ កញ្ចប់ ទឹកបរិសុទ្ធ ១.០០០ ដប ផ្លែ​ប៉ោម ១.០០០ ផ្លែ ដោយមាន​ការចូលរួម​ពី សប្បុរសជន​មួយចំនួន​ផងដែរ​។​

លោក ងី តា​យី បាន​ចែក​អាហារ​ពេលព្រឹក​ ដល់​មាតាបិតា ដែល​ជូន​កូន​មក​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ទី៤ ( រូបថត គ​ន្ធា )

​នៅក្នុង​ឱកាស​នោះ លោក ងី តា​យី បាន​មានប្រសាសន៍ថា ការចុះ​សួរសុខទុក្ខ និង​ការចែកជូន​អាហារ​ពេលព្រឹក ដល់​មាតាបិតា ដែល​នាំ​កូនតូចៗ មក​ទទួល​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ធ្វើឡើង​ក្នុង​គោលបំណង​៖ ១.​ជាការ​រួមចំណែក​មួយ ក្នុង​សកម្មភាព​សង្គម​។ ២.​ជំ​រុញឱ្យ​សប្បុរសជន ដទៃទៀត ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​សកម្មភាព​សង្គម​។ ៣. បង្ហាញ​ពី​ក្តី​ស្រឡាញ់​ជនជាតិ​ខែ្មរ​ដូចគ្នា​។ ៤.​ចូលរួមចំណែក​ជួយ​សម្រួល ដល់​ការចាយវាយ​ថវិកា របស់​មាតាបិតា​មួយចំណែក ៥.​ពង្រឹង​សាមគ្គីភាព និង​ភាពស្និទ្ធស្នាល រវាង​គ្នា​និង​គ្នា​។ ៦.​ធ្វើបុណ្យ​កុសល ។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ងី តា​យី បាន​សំណូមពរ​ឱ្យមាន​ការចូលរួម ឱ្យ​កាន់តែច្រើន ពី​សប្បុរសជន​ដទៃទៀត ក្នុងការ​រួមចំណែក​ជួយ ឧបត្ថម្ភ​នានា មិន​ថា​ជាការ​ឧបត្ថម្ភ ដល់​ខាង​មន្ទីរពេទ្យ ឬ​ជាការ​ឧបត្ថម្ភ ដល់​មាតាបិតា ដែល​នាំ​កូន​មក​មន្ទីរពេទ្យ​ទេ វា​សុទ្ធតែជា​ចំណែក​មួយ ជួយ​ដល់​ការងារ​សង្គម​។ ក្នុង​កម្មវិធី​នេះ មានការ​ឧបត្ថម្ភ​គាំទ្រ ដោយ​៖១) ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ របស់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ២) ហាង​កាហ្វេ Brew House ៣) ហាង​កាហ្វេ PaPa Brew ៤) ក្រុមហ៊ុន​បាយ​ប្រអប់ The Box Food ។​

លោក ងី តា​យី បាន​ចែក​អាហារ​ពេលព្រឹក​ ដល់​មាតាបិតា ដែល​ជូន​កូន​មក​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ទី៤ ( រូបថត គ​ន្ធា )

​បន្ថែម​លើ​ពីនេះ លោក បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន ដែល​បានរួម​ចំណែក ក្នុង​សកម្មភាព​មួយ​នេះ មិន​ថា​ការជួយ​ជា​ថវិកា​ក្តី ជា​កម្លាំង​ពលកម្ម​ក្តី វា​បង្ហាញឱ្យឃើញ​ពី​សាមគ្គីភាព និង​ញ៉ាំងឱ្យ​សកម្មភាព​មួយ​នេះ មាន​រូបរាង​ឡើង គួរ​ជាទី​សាទរ​។ លោក​បាន​មានប្រសាសន៍​ទៀតថា ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា នឹងមាន​សប្បុរសជន​ដទៃទៀត ចូលរួមចំណែក​ជួយ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ឬ​ដល់​មាតាបិតា ដែល​នាំ​កូនតូចៗ មក​មន្ទី​ពេទ្យ​បន្ថែមទៀត​៕v