ចែក​អំណោយ​ជូន​ដល់​ជន​ចាស់ជរា​ចំនួន​៦១​គ្រួសារ​នៅ​ស្រុក​ព្រៃកប្បាស​

455

(​តាកែវ​)៖ កាលពី​ព្រឹក​ថ្ងៃ​១២ ខែសីហា​ឆ្នាំ​២០១៧​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​និង​ក្រុមការងារ​បាន​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​ជន​ចាស់ជរា ចំនួន​៦១​គ្រួសារ ស្ថិតនៅ​ក្នុងស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​ដែលជា​ស្រុកកំណើត​របស់​​លោក​អភិបាលខណ្ឌ​ផ្ទាល់​តែម្ដង​ទោះបី​លោក​មក​ធ្វើការ​នៅ​ភ្នំពេញ​មានការ​មមាញឹក​ខ្លាំង​ក៏​លោក​មិន​ភ្លេច​អ្នកស្រុក​កំណើត​ដែរ​។​
​ ​
​ក្នុង​ពិធី​សំណេះសំណាល​នោះ​លោក ហែម ដា​រិ​ទ្ធិ បាន​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​ភិតភ័យ​ព្រួយ​បារ​ម្មណ៍​ពី​បញ្ហា​ប្រទេសជាតិ​ខណៈពេល​នេះ​មាន​ប្រមុខ​រដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​សែន​កំពុងតែធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ឡាវ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​គិត​ខ្វាយខ្វល់​សូម្បី​ខិតខំ​ប្រកប​រប​ទទួលទាន​ប្រចាំថ្ងៃ​ជាធម្មតា​។​
​ ​
​ក្នុងឱកាស​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ក៏បាន​នាំយក​អំណោយ​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ក​១​បាវ​មី​១​កេស​និង​ថវិកា​៤​ម៉ឺន​៤​ពាន់​៤​រយ​រៀល​ក្នុង​មួយ​គ្រួសារ​។​ចំណែក​ក្រុមប្រឹក្សាឃុំ​ចំនួន​៣​ក្នុងស្រុក​ព្រៃកប្បាស​លោក​អភិបាល​បានផ្ដល់​ជូន​ក្នុង​១​ឃុំ​អង្ករ​ចំនួន​៣០០​គីឡូក្រាម​និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ផងដែរ​។​ជាមួយគ្នា​នោះដែរ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​នាពេល​ដ៏​ខ្លី លោក ហែម ដា​រិ​ទ្ធិ ប្រកាស​ផ្តល់រ​ង្វាន់​ម៉ូតូ​មួយគ្រឿង ដល់​សិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស​A សម្រាប់​សិស្ស​ក្នុងស្រុក​ព្រៃកប្បាស​៕​ដោយ​៖​រ៉ា​ម៉ន​/sn