ចែម ស្រី​ល័​ក្ខ មាន​សន្ទុះ​ទីផ្សារ​ឡើង​ជាង​មុន ត្រៀម​បញ្ចេញ​បទ​ថ្មី​ឆាប់​នេះៗ

338
ចែករម្លែក
  • 383
    Shares

ដោយ:បូ​រិ​ន/ភ្នំពេញ ​៖ អតីត​ម្ចាស់​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង “​ផ្កាយ​រះ​ក្នុង​សួន​” កញ្ញា ចែម ស្រី​ល័​ក្ខ ធ្លាប់​បានធ្វើ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ​ក្រោយពី​នាង​បញ្ចេញស្នាដៃ​បទ​ចម្រៀង​ជាមួយ​សំនៀង​ក្រអួន​រណ្តំ​ចិត្ត​។

​គ្រាន់តែ​ចូលឆ្នាំថ្មី​២០១៩​ភ្លាម ​តារា​ស្រី​រូបនេះ​កាន់តែ​រំពឹង​ខ្ពស់​ និង​ឱកាស​ចាប់បាន​ទីផ្សារ​កា​រ​ច្រៀង​ថ្មីៗ​បន្តបន្ទាប់ ខណៈ​ប្រជាប្រិយភាព​របស់​នាង​ក៏​កំពុង​ទទួលបាន​ក៏​គាំទ្រ​ខ្លាំង​ឡើង​ផងដែរ​។

កាលពី​ឆ្នាំ​២០១៨ ចែម ស្រី​ល័​ក្ខ បានធ្វើ​គេ​ស្គាល់​នាង​ខ្លាំង​ជាមួយ​ស្នាដៃ​បទ​ចម្រៀង​លេចធ្លោរ​ថ្មីៗ​ជាច្រើន ពិសេស​ក្រោយពេល​នាង​បង្ហើរ​សំនៀង​ក្នុង​បទ​ ”​ក្រមា​សាមគ្គី​ក្រមា​កម្ពុជា​” ដែលជា​សំនៀង​រួមគ្នា​ជាមួយ​លោក Jane Roffer​។

​តារា​វ័យក្មេង​រូបនេះ បាន​ប្រាប់ថា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នាង​ក៏បាន​ត្រៀមខ្លួន​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​មួយចំនួន​សម្រាប់​ខ្លួនឯង និង​បម្រើ​អារម្មណ៍​ទស្សនិកជន ហើយ​នាង​រំពឹងថា​នឹង​ទទួលបាន​ការពេញចិត្ត​ច្រើន​ពី​អ្នកគាំទ្រ​។

តារា​ស្រី​រូបនេះ​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាន​លេខ​១​ក្នុង​កម្មវិធី ​”​ផ្កាយ​រះ​ក្នុង​សួន​”​របស់​ទូរទស្សន៍ប៉ុស្តិ៍​អប្សរា គឺ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បាន​ស្គាល់​នាង​។ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ច្រើន​មកលើ​នាង​គឺ​ក្រោយពេល នាង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣​មក នាង​ហាក់​មាន​ទីផ្សារ​ស្ទុះ​ងើប​ខ្លាំង​ទាំង​ការ​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​នានា​។ សម្រាប់​ដើមឆ្នាំ​២០១៩​នេះ​នាង​ក៏​ទើបនឹង​ទទួលបាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់​ដែរ​។

ក្រៅពី​ការងារ​ច្រៀង​នាង​ក៏ត្រូវ​លែ​ពេលវេលា​ច្រើន​ក្នុងការ​សិក្សា​ផងដែរ ​ព្រោះ​ឆ្នាំនេះ​នាង​គឺជា​សិ​ស្សិត​ឆ្នាំ​ទី​៤ ​នៃ​សា​លក​វិទ្យាល័យ​កម្ពុជា​៕​B/