ចៃ​កា​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​

990
ចែករម្លែក
  • 10
    Shares

ដោយ : ចាន់តូ​ / ​ភ្នំពេញ ៖ អង្គការ​ចៃ​កា (JICA) បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាច្រើន​នាក់ ក្នុង​គោលបំណង​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​មក​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨ នៅក្នុង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នា​ឪ​កាស​នោះដែរ​តំណាង​អង្គការ​ចៃ​កា (JICA) បាន​ឡើង​ថ្លែងថា គោលបំណង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេវា​ដឹកជញ្ជូន​សាធារណ​រថយន្តក្រុង​ដែលមាន​អត្ថប្រយោជន៍​ជាច្រើន និង​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​មក​ប្រើ​រថយន្តក្រុង ជាពិសេស​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ការកកស្ទះ និង​ការបំពុល​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ។ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្តល់សេវា ដឹកជញ្ជូន​ដែលមាន​តម្លៃ​សមរម្យ សុវត្ថិភាព​និង​មាន​ផាសុកភាព ។​

​តំណាង​រូបនោះ​បន្តទៀតថា បាន​លើក​ពី​ទិសដៅ​បន្ត​ដើម្បី​ពង្រឹង​ការបម្រើ​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ទាំង​គុណភាព និង​ប្រសិទ្ធភាព ព្រមទាំង ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​ម្ចាស់ជំនួយ ចិន និង​ជប៉ុន ។ ពង្រីក​ខ្សែ​រត់​បន្ថែមទៀត​ឲ្យ​ស្របតាម​តម្រូវការ និង​រៀបចំ​ធ្វើ​ចំណត​រង់ចាំ​រថយន្តក្រុង​តាម​ខ្សែ​រត់​ទាំងអស់ ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ។​

​សូមជម្រាបថា ថ្វីបើ​កន្លងមក​រដ្ឋាក​រ​មានការ​លំបាក​ខ្លះ ក្នុង​កិច្ចប្រតិបត្តិការ​បម្រើសេវា​ដឹកជញ្ជូន​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​រដ្ឋាករ​យើង​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​បាន​សំណូមពរ​សុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម​អភិបាលក្រុង មេត្តា​ពង្រីក​ខ្សែ​រត់​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ជួយ​សម្រួល​ដល់

​ការធ្វើដំណើរ​របស់​ពួកគាត់ បាន​ទៅដល់​ទិសដៅ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ។ ការពង្រីក​ខ្សែ​រត់​ឲ្យ​បាន​ទៅដល់​ជាយក្រុង​បាន​ប្រើប្រាស់​សេវា​នេះ ដើម្បី​កាត់បន្ថយ ការចំណាយ​របស់​ពួកគាត់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​ចាស់ជរា​អាចធ្វើ​ដំណើរ​បាន​ដោយ​ខ្លួនឯង និង​មើល​ការរីកចម្រើន ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ៕​B