ចៃ​ស្ពៃ​

603

1-​ទម្លាប់​នៃ​ការរស់នៅ និង​ការបំផ្លាញ​
​ចៃ​ពេញវ័យ និង​កូន​សុទ្ធតែ​ចូលចិត្ត​ប្រមូលផ្តុំ​ចុច​បឺត​ផ្នែក​ខ្ចីៗ​នៃ ដំណាំ​ដែល​ធ្វើឱ្យ​ដំណាំ​ដុះ​រួញ​កោង និង​លូតលាស់​យឺត ខុសពី ធម្មតា​។ នៅពេល​លក្ខ​ខ័​ណ្ឌ​ចំណីអាហារ​ខ្សត់ខ្សោយ ដូចជា បរិមាណ​ទឹក​ក្នុង​ដំណាំ ជម្រក​ថយចុះ​ទាប ឬ​លក្ខ​ខ័​ណ្ឌ​អាកាស ធាតុ​ក្តៅ​ស្ងួត ចៃ​នឹង​កើត​ប្រ​ភេ ទ​មាន​ស្លាប​ច្រើន​។​

2-​វិធីសាស្ត្រ​ទប់ស្កាត់ និង​កម្ចាត់​
• ធ្វើ​អនាម័យ​ចម្ការ​ឱ្យបាន​ស្អាត​ដើម្បី​បំបាត់​ប្រភព​ជម្រក​របស់​ចៃ​
• ដាំ​ដំណាំ​បង្វិល និង​ដំណាំ​ឆ្លាស់​ដើម្បី​កាត់បន្ថយ​បរិមាណ​ចៃ​
• ប្រើ​ប្លា​ស្ទិ​ក​គ្រប​គល់​ដំណាំ ដើម្បីឱ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ​ដែល​អាច​ធន់​ទ្រាំ​ទៅនឹង​ការបំផ្លាញ​របស់​ចៃ​បាន​មួយកម្រិត​
• ប្រើ​ជី​អាសូត​ឱ្យបាន​សមស្រប​ទៅតាម​តម្រូវការ​របស់​ដំណាំ​
• ថែរក្សា និង​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ដូចជា រុយ​សំកាំង អណ្តើកមាស ឪម៉ាល់​ប៉ារ៉ាស៊ីត សត្វ​កន្ទុយ​ពីរ និង​ពពួក​អង្ក្រង​តូចៗ ដែលជា​សត្វ​មាន​ប្រយោជន៍​អាច​កម្ចាត់​ពពួក​ចៃ​
• បេះ​ស្លឹក​ដែលមាន​ចៃ​កម្ទេចចោល​
• ប្រើ​ប្រេងឆា​២​ស្លាបព្រា​បាយ សាប៊ូ​១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​៥​លីត្រ បាញ់​កន្លែង​ដែល​កើត​ចៃ​
• ប្រើ​ស្លឹក​ទៀប ២​គ​.​ក្រ ស្លឹក​ប្រេងខ្យល់ ២​គ​.​ក្រ បុក​ឱ្យ​ម៉ដ្ឋ​ច្របល់​ជាមួយ​ទឹក ១០​លីត្រ​ច្រោះ​ឱ្យ​ស្អាត​ហើយ​បាញ់​កន្លែង​កើត​ចៃ​
• ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដោយ​យក​មើម​ក្តួច ៥​គ​.​ក្រ ចិញ្ច្រាំ​ឱ្យ​ល្អិត​ត្រាំ​ជាមួយ​ទឹក​១០​លីត្រ ទុក​រយៈពេល ២៤​ម៉ោង ហើយ​ច្រោះ​យក​ទឹក​ថ្នាំ​សុទ្ធ​ទៅ​បាញ់​ក្នុង​ចម្ការ​។​
• ប្រើ​ថ្នាំ​កសិកម្ម​ក្នុងករណី​វិធានការ​ខាងលើ​គ្មាន​ប្រសិទ្ធភាព​ដូចជា ប្រើ​ថ្នាំ Oshin (Denotefuran) ឬ​ថ្នាំ​ផ្សេងៗ​ទៀត​ដោយ​ពិភាក្សា​ជាមួយ​អ្នកបច្ចេកទេស​កសិកម្ម និង​ពិនិត្យ​ការណែនាំ​នៅលើ​ស្លាក​សញ្ញា​របស់​ថ្នាំ​ឱ្យបាន​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ប្រើ​៕

​អត្ថបទ​៖​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង /sn
​ដកស្រង់​ពីៈ​សៀវភៅ​សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ​សំខាន់​នៅ​កម្ពុជា (​បណ្ណាល័យ​អគ្គនាយកដ្ឋាន​កសិកម្ម​)​