ចោទប្រកាន់​យុវ​និស្សិត​ម្នាក់​ដែល​លួច​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​ទៅ​ដក​លុយ​

911
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: យុវជន​ម្នាក់ ជំនាញ Hack ចូល​គណនេយ្យ Facebook មើល​តាម​ការ Live ផ្ទា​ល់លក់​ផលិតផល​របស់​ជនរ​ង​គ្រោះ​មានឈ្មោះ Ana Brand Brands ហើយ​លួច​យក​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​មក​ដក​លុយ​តាម ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី តាមរយៈ​ភ្ញៀវ​វេរ​លុយ​មកឱ្យ​ជនរងគ្រោះ​ចំនួន​៤​ដងនោះ បាន​ត្រូវ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​លួច​រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០០១៨​នេះ ចៅក្រម​កំពុងធ្វើការ​សាកសួរ​យុវជន​រូបនេះ​នៅឡើយ ពោលគឺ​មិនទាន់​សម្រេច​ឃុំ ឬ​មិន​ឃុំខ្លួន​នោះទេ​។

​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ អាយុ​១៩​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​២ សាកលវិទ្យាល័យ​នីតិសាស្ត្រ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​លក់​ផលិតផល​ខោអាវ តាម​អន​ឡាញ (Live FacebooK លក់​) ស្នាក់​នៅផ្ទះ​លេខ​៦០ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ បាន​សារភាពថា ខ្លួន​បាន​លួច​បើក​យកលុយ​របស់​ជនរងគ្រោះ​បាន​៤​ដង មក​ហើយដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​យកទៅ​បើក ដែល មាន​លេខ 015969798 និង​លេខ 0888969798 ហើយ​មាន​លេខ​កូដ​របស់​ភ្ញៀវ​ដែល​ផ្ញើមក​ឲ្យ​ដើម្បី​យកទៅ​បើក​យកលុយ ដែល មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣​ដុល្លារ ។​តែ​ជនរងគ្រោះ​ថា​បាត់​លុយ​អស់​ចំនួន​៤.៥០០​ដុល្លារ​៕