ចោទប្រកាន់​អ្នកបើកបរ​និង​បក្ខពួក​ម្នាក់​ករណី​បើករថយន្ត​បុក​បង្គោល​ភ្លើង​និង​គំរាម​សមត្ថកិច្ច

688
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​អ្នកបើករថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ម្នាក់​និង​បក្ខពួក​ម្នាក់ទៀត​ដែល​គំរាម​អ្នកបើក​រថយន្ដស្ទូចរ​បស់​នគរបាល​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ឱ្យ​ដឹក​រថយន្ដ​របស់ខ្លួន​ដែល​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​នៅ​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​យកទៅ​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន​វិញ​នោះ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឈ្មោះ គ្រី ដា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ហៅ​ហ៊ា​ពៅៗ ជា​កូន​ថៅ​កាប់​ជ្រូក​បាន​ត្រូវ​លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ដោយ​បញ្ជា​ឱ្យបំពេញ​ល័ក្ខខ័ណ្ឌ​អ្វីមួយ​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​

បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត​ដែលមាន​សញ្ញា​សំគាល់​។​ចំណែក​ឈ្មោះ ស្រ៊ុន ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ក៏ត្រូវ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​សម្លាប់​ដោយ​បញ្ជា​ឲ្យ​ចុះ​ពេញ​ល័ក្ខខ័ណ្ឌ​អ្វីមួយ​។​
​ក្រោយ​ការចោទប្រកាន់​រួចហើយ​លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​កាលពី​វេលា​ម៉ោងជាង​៣​ទាបភ្លឺ​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០១៨​ឈ្មោះ គ្រី ដា​រិ​ន បាន​បើករថយន្ត Lexus570 ពាក់​ស្លាក​លេខ​រដ្ឋ​: 07-2-8989 បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។ ត្រូវ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ហៅ​រថយន្តស្ទូច ដឹក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​ដោយសារតែ​មន្ត្រីនគរបាល​ចរាចរណ៍​ទៅមុន ម្ចាស់​រថយន្ដ​រូបនេះ រួមជាមួយ​បក្ខពួក បាន​បើករថយន្ដ​មួយគ្រឿង​ទៀត តាម​រថយន្ដស្ទូច ដែល​ដឹក​រថយន្ដ​របស់ខ្លួន ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ដើម្បី​ធ្វើការ​ដោះស្រាយ និង​បង់​ផាកពិន័យ​នោះ បានបង្ហាញ​កាំភ្លើងខ្លី​ដែល​ទុក​ក្នុង​កាបូប​មក​គំរាម​អ្នកបើក​រថយន្ដស្ទូច ឲ្យ​ដឹក​រថយន្ដ​របស់ខ្លួន យកទៅ​ទុក​នៅក្នុង​ផ្ទះ ដែល​ស្ថិត​នៅផ្ទះ​លេខ R0204 ក្រុម​១ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។​

​ករណីនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទើប បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍ ក្រោម​ការសម្របសម្រួល​របស់​ព្រះរាជអាជ្ញា ចុះ​ទៅយក​រថយន្ដ​ដែល​បង្ក និង​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយគ្រឿង​នេះ ព្រមទាំង​ចាប់វាយ​ខ្នោះ​អ្នកបើករថយន្ដ​ស៊េរី​ទំនើប និង​បក្ខពួក​យកមក ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ៕S/