ចោរចេញ​ស្នៀត​ថ្មីចេញ​ប្លន់ដោយស្លៀកពាក់​ឯកសណ្ឋាន​ន​គរ​បាល

694
ចែករម្លែក

​ដោយ​ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​យុវជន​ម្នាក់​ជា​ជនរងគ្រោះ​នៃ​អំពើ​ប្លន់​ម៉ូតូ បញ្ជាក់ថា ជនសង្ស័យ​២​នាក់ មាន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល បាន​ប្លន់​ម៉ូតូ​គេ​បានសម្រេច កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​វត្ត​ស្ងួន​ពេជ្រ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹង រួចហើយ ដើម្បីឲ្យនគរបាល​ជួយ​អន្តរាគមន៍ ។

ជនរងគ្រោះដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក

​ជនរងគ្រោះ​ឈ្មោះ សុខ ឡេង អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ជនរងគ្រោះ បញ្ជាក់ថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GH-4337 ជិះ​ចេញពី​បែក​ចាន​គោលបំណង​ទៅ​ទិញ​គ្រឿង​ម្ជូរ​នៅ​ម្ដុំ​លក់​សាច់ក្រក ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើត ។

​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេច​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨ មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ជិះ​ដេញ​ឲ្យឈប់ តែ​រូបគេ​មិន​ហ៊ាន​ឈប់​កន្លែង​ងងឹត​ទេ ដោយ​ព្យាយាម​បើក​មក​កន្លែង​ភ្លឺ​ដែលមាន​មនុស្ស ស្រាប់​ជនសង្ស័យ​ទាំងនេះ បាន​បំ​បុក​ម៉ូតូគេ​ឲ្យ​ដួល​រួច​ធ្វើជា​ឆែក​រក​គ្រឿងញៀន តែ​រូបគេ​គ្មាន​គ្រឿងញៀន​នោះទេ ទើប​ជនសង្ស័យ​បាន​បង្ខំ​រូបគាត់ឲ្យឡើង​ម៉ូតូ​យកទៅ​ខណ្ឌ រូបគេ​ក៏​ព្រម​ឡើង​ម៉ូតូ​ព្រោះ​គាត់​គ្មាន​គ្រឿងញៀន​ហើយក៏​គ្មាន​ខុស​អ្វី​ដែរ សុខចិត្ត​ឡើង​ម៉ូតូ​ទៅជា​មួយ ។ ខណ​:​មកដល់​ចំណុចកើតហេតុ ដោយមាន​សភាព​ស្ងាត់​ផង​នោះ ស្រាប់តែ​ជនសង្ស័យឲ្យគាត់​ចុះ រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​រួច​ជិះ​គេចខ្លួន តែម្ដង ។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក​ដើម្បីឲ្យសមត្ថកិច្ច បន្ដនីតិវិធី​៕​B

#