ចោរឆក់​កាបូប​ស្ត្រី​ជនជាតិ​អ​ង់​គ្លេ​ស​ពីរ​នាក់​អស់លក្ខណ៍​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​

868
ចែករម្លែក

​ដោយ : គ្រញូង​/ ​បាត់ដំបង ៖ ​ជនសង្ស័យ​ពីរ​នាក់​ដែល​ធ្វើ​សកម្ម​​ភាព​ឆក់​កាបូប​លុយ​របស៎​ស្ត្រី​ជនជាតិ​អង់​
​គ្លេ​សម្នាក់​ត្រូវ​ប៉ូលិស​ក្រុង​បាត់ដំបង​ចាប់បាន​ម្នាក់ ​និង​ប៉ូលិស​ក្រុម​បង្ការបង្ក្រាប​នៃ​ស្នងការ​ខេត្ត​ចាប់បាន​ម្នាក់​កាលពី​ម៉ោង​៨​យ​ប់​ថ្ងៃទី​១៥​ ​ខែកក្កដា ​ក្រោយពេល​ឆក់​បាន​មួយសន្ទុះ​នៅ​​ចំណុច​ជិត​ផ្សារលើ​ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី​ស្នង​​ការរង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​២​នា​ក់មាន​​ឈ្មោះ​ ផុន សាន់​ផេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​គង់ រតនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​
​ដូចគ្នា​ស្នាក់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន៤៥០០​រៀល ប្រាក់​ដុល្លារចំនួន៧​ដុល្លារ ។ ​ចំណែក​ជនរងគ្រោះ ឈ្មោះ រី​ប៊ី​កា អាន់ ភេទ​ស្រី អាយុ​18​ឆ្នាំ ជនជាតិ​អង់គ្លេស ។

លោក​ស្នងការរង​ខេត្ត​បានបញ្ជាក់​ថា​ ជន​​សង្ស័យ​ទាំងពីរ​នា​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន​ម្នាក់​និង​ក្រុម​បង្ការ​​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បាន​ម្នាក់​ក្រោយ ពេល​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​កំពុង​ដើរ​តាម​ដងផ្លូវ​ប្រហែលជា​២០​នាទី​។​

​ករណីនេះ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​និង​ម៉ូតូ​១​គ្រឿង​ដែល​ក្រុមនេះ​ជិះ​ធ្វើ​សកម្មភាព​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​ ចំណែក​កាបូប​លុយ​និង​លុយ​មួយចំនួន​ដែល​ដកហូត​បានប្រគល់​ទៅ​ឲ្យ​ម្ចាស៎​ដើម​វិញ​ ៕B