ចោរឆក់​ទូរស័ព្ទ​ស្ទើរភ្លើង​ជាប់អន្ទាក់​ប៉ូលិស​

561

​(​ភ្នំពេញ​)៖​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មក​ភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​iPhone6Plus​ពណ៍​ស​ពី​ក្មេងស្រី​អាយុ​៦​ឆ្នាំ​កំពង់​លេង​ហ្គា​ម​នៅមុខ​ហាង​កាហ្វេ​មួយកន្លែង​។​ពេលនោះ​ក្មេងស្រី​ស្រែកយំ​ផ្អើល​ដល់​ឪពុក​ក៏​ដេញចាប់បាន​វាយ​ទ្រាមខ្លួន​រួច​បាន​ប្រគល់អោយ​សមត្ថ​កិច្ច​ប៉ូលិស​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​ករណី​ឆក់​ទូរស័ព្ទដៃ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ កក្ដ​ដា ឆ្នាំ ២០១៧​នៅ​ចំណុច​ហាង​កា​ហ្វ​WiFi ហ្វា​យ​វ៉ា​យ តាមផ្លូវ​២៧១ ស្ថិត​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ក្រុងភ្នំពេញ​។​

​សមត្ថកិច្ច​ប៉ូលិស​បានឱ្យដឹងថា​ក្មេងស្រី​ជា​ជនរងគ្រោះ​ជា​កូន​របស់​ឈ្មោះ តៅ ណា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​បើកហាង​កា​ហ្វ​WiFi ហ្វា​យ​វ៉ា​យ​ស្នាក់នៅ​ហាង​កា​ហ្វ​កើតហេតុ​។​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​បានឱ្យ​ថា​ជនសង្ស័យ​មានឈ្មោះ នូ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បន្តថា​ក្រោយពី​សាកសួរ​នាំ​ជនសង្ស័យ​រួច​ក៏បាន​ឆ្លើយ​សារភាព​រាល់​អំពើ​បាន​ប្រព្រឹត្ត​និង​ធ្វើ​ការដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​iPhone6Plus​ពណ៍​ស​ពី​ជនសង្ស័យ​ប្រគល់អោយ​បុរសរងគ្រោះ​ប្រើប្រាស់​វិញ​ជា​បណ្ដោះអាសន្ន​សិន​ហើយ​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​៕S/​ដោយ​សុវណ្ណ​ភូមិ​