ចោរឆក់​ទូរស័ព្ទ​២​នាក់​ត្រូវ​ជនរងគ្រោះ​ឃាត់ខ្លួន​បានប្រគល់​ឱ្យ​សមត្ថកិច្ច​ទួល​សង្កែ​

458

(​ភ្នំពេញ​)៖​ចោរឆក់​ចំនួន​២​នាក់​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម​ចាប់បាន​រួច​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បន្ទាប់​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ក្មេងស្រី​ម្នាក់​មិនបាន​សម្រេច​រួច​ព្យាយាម​ជិះ​គេចខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ត្រង់ចំណុច​មុខផ្ទះ​លក់​ខ្យូ​ង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន​២​នាក់​នោះ​១/​ឈ្មោះ​ផល​វ​ឌ្ឍ​នា​ភេទ​ប្រុស​អាយុ​អាយុ​២០​ឆ្នាំ​២/​ឈ្មោះ​ការី​ម​រ៉ូ​ហ្សា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនសង្ស័យ​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៧​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GG-2581​។​

ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ​វ៉ាន់​ស្រី​ណុ​ច​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​ថ្នាក់​ទី​១២​សាលា​វិទ្យាល័យ​ចាក់អង្រែ​ក្រោម​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​។​អ្នករួមដំណើរ​មានឈ្មោះ​សំ​តារា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​មុខរបរ​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២​វិទ្យាល័យ​១០០​ខ្នង​មាន​ទីលំនៅ​សង្កត់​ទួល​សង្កែ​២​ខណ្ឌឫស្សីកែវ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ឌេ​ពណ៍​ឈាមជ្រូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FW-0394 ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​មិនបាន​សម្រេច​នោះ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​អេស​ពណ៌​ខ្មៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​កន់​តុលាការ​ចាត់កា​បន្ត​តម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​

​ចោរឆក់​ទូរស័ព្ទ​២​នាក់​ត្រូវ​ជនរងគ្រោះ​ឃាត់ខ្លួន​បានប្រគល់​ឱ្យ​សមត្ថកិច្ច​ទួល​សង្កែ​