ចោរឆក់​ទូរស័ព្ទ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ដេក​គុក​

304
ចែករម្លែក

​ដោយ​: វង​ធូ / បន្ទាយមានជ័យ​: យុវជន​ម្នាក់​មុខរបរ​ចោរឆក់​ទូរស័ព្ទដៃ ចេញពី​ក្រុងភ្នំពេញ​មក​នៅ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ស្ត្រី​ម្នាក់ តែ​អស់លក្ខណ៍ ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​កន្លែង​លក់​រថយន្ត ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា បញ្ជូន​ជនសង្ស័យ ឈ្មោះ ទីន ប៊ុន​ថៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ឈ្មោះ ពឿ​យ ស្រី​កែវ ភេទ ស្រី អាយុ ១៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ស្ថិតក្នុង​ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បានបញ្ជាក់​ទៀតថា បើតាម​ការអះអាង​រប​ស់ជន​រងគ្រោះ​ឈ្មោះ ពឿ​យ ស្រី​កែវ ភេទ ស្រី អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ខ្លួន​បាន​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវលំ​ម្តុំ​ស្តង់​តា​ងួន លុះ​ជិះ​ដល់​ចំណុច​កន្លែង​លក់​រថយន្ត ស្រាប់​តែមាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាក Dream C125 ពណ៌​ខ្មៅ តាម​ពីក្រោយ​ស្រប​ទិស​គ្នា ពេល​ជិះ​មក​ក្បែរ​ក៏​លូកដៃ​មក​ឆក់យក​ទូរស័ព្ទ​ពី​ក្នុង​ហោប៉ៅ​ក្រោយ​របស់ខ្លួន ហើយក៏​ជិះ​រត់គេច​ទៅ ពេលនោះ​ខ្លួន​បាន​ស្រែក​ឆោ​រ​ឡោ​ឲ្យ​គេ​ជួយ មួយសន្ទុះ​ក្រោយមក​ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​មានឈ្មោះ​ទីន ប៊ុន​ថៃ ភេទ ប្រុស អាយុ ២៣​ឆ្នាំ​រស់នៅ​បណ្តោះអាសន្ន ស្ថិតនៅ​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រួមជាមួយ និង​ម៉ូតូ ១​គ្រឿង ម៉ាក Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​ដែល​ជនសង្ស័យ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ឆក់​ទូរស័ព្ទ​តាម​ដងផ្លូវ​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បន្តថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ស្ត្រី​នោះ ពិតប្រាកដ​មែន នេះ​ជា​លើកចុងក្រោយ ហើយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឃើញថា មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​យ៉ាង​ជាក់លាក់​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ លួច​មាន​ស្ថាន​ទំងន់ទោស​។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ចំណែក​ទូរស័ព្ទ​កម្លាំង​ជំនាញ​បានធ្វើ​ការបញ្ជូន​ខ្លួន​ទៅឱ្យ​តុលាការ​ដាក់ទោស​៕ ល​