ចោរឆក់​ទូរ​ស័​ព្ទដៃពី​ជន​ជាតិចិន​ម្នាក់​ធ្លាក់​ពី​លើ​កង់​បី​ស្លាប់ ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​

291
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បាន​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញពីខារ៉ាអូខេមួយកន្លែង ត្រូវបានជនសង្ស័យចំនួន២​នាក់ ​ជិះ​ម៉ូតូមក​ធ្វើសកម្មភាពឆក់យកទូរ​ស័ព្ទដៃ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​កង់​បីបោក​ក្បាល​នឹង​ថ្នល់​ហូរឈាមស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ។

ហេតុការណ៍​នេះបានកើត​ឡើងនៅវេលា​ម៉ោង៩​និង៣០​នាទីយប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ទី២៩ ខែសីហា ឆ្នាំ២០១៩ ជិតសាលាបឋមសិក្សាទួលស្លែង ផ្លូវ១៧៣ កែង​ផ្លូវ៣១០ ស​ង្កា​ត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌបឹង​កេងកង រាជធានី​ភ្នំពេញ ។

​សព​ជនរងគ្រោះដែលជាជនជាតិ​ចិនមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ។

​តាមសម្ដីបុរសជាអ្នករត់ម៉ូតូកង់​បីឥណ្ឌា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ រូបគាត់បានដឹកបុរសជនជាតិចិនចេញពីម្តុំខារ៉ាអូខេអេកូ គោលបំណងទៅម្តុំ អូឡាំពិក ដោយបានធ្វើដំណើរ​តាមផ្លូវ ១៧៣ ក្នុងទិសដៅពីលិចទៅ​កើត។ ខណៈ​មកដល់ចំណុចកើតហេតុ ក៏​ស្រាប់តែលេចមុខយុវជនជា​ជនសង្ស័យ២​នាក់ បាន​ជិះម៉ូតូមិនស្គាល់ ម៉ាកមក​វ៉ាជែង​ខាងស្តាំហើយបានធ្វេីសកម្មភាពឆក់​ទាញយកទូរ​ស័ព្ទរបស់ជនរងគ្រោះ ម៉ាកអា​យហ្វូ​នអ៊ិ​ច បណ្តាលឲ្យជនរងគ្រោះ ជាជនជាតិ​ចិនធ្លាក់ពីលើម៉ូតូកង់បីបោកក្បាលហូរឈាមសន្លប់ស្តូកតែម្ដង ហើយភ្លាមៗ​នោះដែរ ជនរងគ្រោះត្រូវរថយន្តដឹកយកទៅស​ង្គោះ​នៅមន្ទី​រពេទ្យ តែ​ពេលដល់មន្ទី​រពេទ្យជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។

ដោយឡែកជន​សង្ស័យ​បាន​រត់​គេចបាត់ដោយយកទូរ​ស័ព្ទរបស់ជនរងគ្រោះទៅ ជាមួយផងដែរ។

ក្រោយពេល​កើតហេតុ សពជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅតម្កល់ទុក​នៅវត្ត ស្ទឹងមានជ័យដើម្បីរង់ចាំខាងសមត្ថកិច្ចជំនាញទំនាក់ទំនងរក​សាច់ញាតិ៕B/Ha