ចោរឆក់​ម្នាក់​ត្រូវ​ប្រជាព​រដ្ឋ​ចាប់បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​

337
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​និង​ប្រគល់ឱ្យ​សមត្ថកិច្ច​ បន្ទាប់ពី​ឆក់​ទូរ​ស័​ព្ឌ​ដៃ​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិកែង​និង​ផ្លូវ​១០៨​ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ មឿ​ន ពុធ​សារ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ម៉ៅ​កណ្ដាល ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​។​រីឯ​ជនរងគ្រោះ​មានឈ្មោះ​ជាង​នី​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​​ ​នៅ​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​និង​មាន​ស្រុកកំណើត​នៅឯ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ប​ញ្ចូ​ន​បន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕/Ha