ចោរលួច​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​សំណង់​ដ៏​ធំ​នៅ​ចំការមន​ប៉ូលិស​ចាត់ការ​តាមច្បាប់​

322

(​ភ្នំពេញ​)៖​ជនជាប់ចោទ​ម្នាក់​ជាក​ម្មករ​សំណង់​ត្រូវបាន​កម្លាំង​សន្តិសុខ​ការដ្ឋាន​សំណង់​ចាប់ខ្លួន​រួច​ប្រគល់​ទៅឱ្យ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​បន្ត​តាមច្បាប់​ខណៈ​ធ្វើ​សកម្មភាព​លួច​យក​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​សំណង នៅក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ “​ព្រីម​ស៍​ផ្លា​ហ្សា​”​។​

ការឃាត់ខ្លួន​នៅ​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម​។​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហោ​សុ​ភី​អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​នេះ​តែម្ដង​។​

សមត្ថកិច្ច​ប៉ូលិស​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​ថា​ចំពោះ​ជនជាបចោទ​ខាងលើនេះ​គេ​បានធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​របស់​ក្រុមហ៊ុន​ការដ្ឋាន​សំណង់​ខុន​ដូរ​ខាងលើនេះ​ដោយ​យក​ខ្សែភ្លើង​រុំ​ព័ទ្ធ​ខ្លួន​ដូច​ឃើញ​នៅក្នុង​រូបភាព​នេះ​អ៊ីចឹង​។​

រួច​ពាក់អាវ​គ្របពីលើ​ហើយ​ដល់​ចេញពី​ធ្វើ​ការងារ​សំណង់​ដើរ​ចេញមកក្រៅ​តាម​ច្រកចេញ​ចូលក្នុង​ការដ្ឋាន​ត្រូវបាន​កម្លាំង​សន្តិសុខ​ការដ្ឋាន​សំណង់​ខាងលើនេះ​ធ្វើការ​ឆែកឆេរ​នោះ​ស្រាប់តែ​ជនជាប់ចោទ​ដែលជា​កម្មករសំណង់​នោះ​រត់គេចខ្លួន​ហើយ​ក្រុម​សន្តិសុខ​សំណង់​ដេញចាប់បាន​មកវិញ​រួច​ឆែកឆេរ​មើលឃើញ​មាន​ខ្សែភ្លើង​រុំ​ព័ទ្ធ​ខ្លួន​ក៏​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌចំការមន​ចាត់​ការបន្ត​តាមច្បាប់​។​

​ចំពោះ​ជនជាប់ចោទ​ខាងលើ​នោះ​ពេលនេះ​កំពុងស្ថិត​នៅក្នុង​ដៃ​សមត្ថកិច្ច​ប៉ូលិស​ចំការមន​ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ផងដែរ​៕S/​ដោយ​សុវណ្ណ​ភូមិ​

​កម្មករសំណង់​ជាប់ចោទ​លួច​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​សំណង់​ត្រូវ​ចាប់ខ្លួន​