ចោរលួច​ប្រុស ស្រី​៣​នាក់​ចូល​គាស់​ផ្ទះ បានន​ទូរ​សព្ទ​ត្រូវបាន​នគរបាល​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ចាប់​ឃាត់ខ្លួន​

775
ចែករម្លែក

ដោយ:វង​ធូ​/បន្ទាយមានជ័យ ៖ ចូល​លួច​គាស់​ផ្ទះ​អ្នកលក់​ទូរស័ព្ទ​ ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ចាប់​ឃាត់ខ្លួន​ក​សល នៅវេលា​ម៉ោង​៣និង២០​នាទី រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ គឹម ឆាយ ស្ថិតនៅ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់​ខែម បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ម្ចាស់​លក់​ទូរស័ព្ទ​បាន​ប្តឹង​សមត្ថកិច្ច​ករណី​ចោរលួច​ដាក់​ដល់ ផ្ទះ​ជន​រង គ្រោះ​មាន ឈ្មោះ មួន គឹម​ឆាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់ អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

លោក ខែម សោភ័ណ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ទ​កំរិត​ស្រាល​បានដឹងថា នគរបាល​ជាច្រើន​នាក់​ទៀត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ចោរ​ប្រុស ស្រី​៣​ជំនាញ​ខាង​លួច​មកពី​ភ្នំពេញ​មក​​ចូល​លួច​ គាស់​ផ្ទះ​អ្នកលក់​ទូរស័ព្ទ​បាន​ទូរស័ព្ទ ជាច្រើនគ្រឿងបាន​មួយ​ដង្ហើមចង្រិត​ត្រូវ​នគរបាល​ឃាត់ខ្លួន នៅវេលា​ម៉ោង​៣និង២០​នាទី រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ គឹម ឆាយ ស្ថិតនៅ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់​ខែម បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​ម្ចាស់​លក់​ទូរស័ព្ទ​ជា​ជនរងគ្រោះ​មាន ឈ្មោះ មួន គឹម​ឆាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់ អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ កម្លាំង នគរបាល​សប​រាវ​ជ្រាវ​មុខសញ្ញា ធ្វើការ​ឃាត់ខ្លួន​ចោរ​បាន​ចំនួន​៣​នាក់​បាន ១​មានឈ្មោះ ញឹម ចាន់​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២​មានឈ្មោះ ញ៉ូ​ញ ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ៣​មានឈ្មោះ ពេជ្រ ស្រី​ល័​ក្ខ ដ់​ផ្ភេ​ទាះ​ទ​ស្រី ២០​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នគរបាល​បាន​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​១​គ្រឿង ហុងដា​ព្រីម សេរី​២០១៦ ជា​មធ្យោបាយ ដង​សោរ​អូ​តូ​ម៉ា​តិច​១ គ្រាប់​សោរ លេខ​៨​ចំនួន​១ លេខ​១០​ចំនួន​១ ដែក​ចុង​ស្រួច​សំរាប់​កាច់​សោរ​ចំនួន​២ ដែក​ចុង​ស្រួច​ឆ្កិះ​សោរ​ចំនួន​២ ទូរស័ព្ទ​ប្រភេទ​ចុច​ពិល​៥៨​គ្រឿង ម៉ាក​សាម​សុង​J2 ពណ៌​ស​១​គ្រឿង ទូរស័ព្ទ​គំរូ ១១​គ្រឿង ស្ពិ​ច​ឃ័​រ​២ ថង​ហូ​វៃ​១ ព្រមទាំង​កាបូបស្ពាយ​ខ្មៅ​១ ខោជើងវែង​ពណ៌​ស្លែរ​១ អាវ​ពណ៌​ប្រផេះ​១ មួក​កាតឹប​១ ដែល​ស្លៀក​ធ្វើ​សកម្មភាព​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ចោរ​ទាំង​៣​នាក់​នោះ​នៅមុខ​នគរបាល​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំង​៣​នាក់​ពិតជា​បានធ្វើ​សកម្មភាព​ចូល​លួច​គាស់​ផ្ទះ​អ្នកលក់​ទូរស័ព្ទ​ពិតប្រាកដ ​តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាមៗ ។​បក្ស​ពួកខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​នេះ​នៅ​ក្រុងភ្នំពេញ​ជា​ញឹកញាប់​ តែ​នគរបាល​មិនដែល​ឃាត់ខ្លួន​បានឡើយ​ព្រោះ​ក្រុងភ្នំពេញ​មាន​មនុស្ស​ចុះ​រុះ​ច្រើន​សមត្ថកិច្ច​មិន​ងាយ​ចាប់​បានឡើយ​។ ​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​នគរបាល ជំនាញ​កំពុងធ្វើការ កសាង​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕B/