ចោរលួច​ម៉ូតូ​មន្ត្រី​បរិស្ថាន​ខេត្ត​១​គ្រឿង​ពេល​កំពុង​ប្រជុំ​

312
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​ត្រូវ​ចោរ​ចូល​លួច​យកទៅ​បាត់​ដោយ​សុវត្ថិ​ភាពមិន​រំខាន​សមត្ថកិច្ច​។​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​សាលាស្រុក​សាលា​ក្រៅ​ពេល​ប្រជុំ​ការងារ​រៀបចំ​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​នឹង​ចុះមក​ក្នុង​ខេត្ត​ប៉ៃលិន​នាពេល​ខាងមុខនេះ​កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩ ។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1X5697​ដែល​ត្រូវ​ចោរលួច​យកទៅ​បាត់​ជា​កម្មសិទ្ធិ​របស់លោក​ណុ​ប​សា​លុច​អាយុ​៤៥​ឆ្នាំ​ជាម​ន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​រស់នៅ​ភូមិ​អូរ​ច្រា​លិច​សង្កាត់​ប​រយ៉ា​ខា​ក្រុងប៉ៃលិន​។

ប្រជាពលរដ្ឋ​មួយចំនួន​បាន​បញ្ជាក់ថា​កន្លងមក​នៅក្នុង​មន្ទីរ​នានា​ក្នុង​សាលាស្រុក​និង​ក្នុង​សាលាខេត្ត​តែងតែមាន​ចោរ​ចូល​លួច​ម៉ូតូ​ជារឿយៗ​មិនដែល​ចាប់បាន​ចោរ​ទេ​៕S/


​ ​