ចោរលួច​សម្ភារៈ​សាលា​គោក​ក្តួច​បាន​មួយអាទិត្យ​ត្រូវ​ប៉ូលិស​ចាប់បាន​ម្នាក់​

314
ចែករម្លែក
  • 8
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​ដែល​កាច់​សោ​ទ្វារ​ទីចាត់ការ​សាលាបឋមសិក្សា​គោក​ក្តួច​ស្រុក​ថ្មគោល​កាលពី​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លងទៅ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ​នៅ​ចំណុច​ភូមិ​គោក​ក្ដូ​ច​ឃុំ​គោក​ក្ដួច​ច​ស្រុក​ថ្មគោល​ហើយ​នាំមក​សាកសួរ​។​

​លោក​វរសេនីយ៍ឯក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនសង្ស័យ​រ​ឈ្មោះ​ជឹម ដែន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ ។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​÷ ហិប​លុយ​សង្គ្រោះ​១ ឡេ​ប​ថប​ចំនួន​២​គ្រឿង ម៉ាស៊ីន​ព្រី​ន​១​គ្រឿង ដេ​ស​ថប​១ ទូរ​កញ្ចក់​តូច​១ អំភ្លី​ចំនួន​១ អំភ្លី​បាស់​ចំនួន​១​អេ​ហ្វ​អិ​ម​មេក្រូ​ហ្វូ​ន​១៕S/

#