ចោរ​គាស់​តូប​លក់​មាស​គិត​ជា​ប្រាក់​អស់​ជាង ៥០​ម៉ឺន​ដុល្លារ​

768
ចែករម្លែក
  • 158
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​មួយក្រុម ធ្វើ​សកម្មភាព​គាស់​សោរ​ទ្វា​តូប​លក់​គ្រឿងមាស និង ផ្លាក​ទីន យីហោ «​ហាង​មាស ផ្លាក​ទីន » នៅ​ផ្សារ​សាមគ្គី គិត​ជា​ទឹកប្រាក់​ជាង​៥០​ម៉ឺន​ដុល្លា​នៅ​ផ្សារ​សាមគ្គី​។ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ផ្សារ​សាមគ្គី តូប​លេខ​៥១AB (​តង់​៣AB) តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​

​ម្ចាស់​ហាង​រងគ្រោះ​ឈ្មោះ ជា ធឿន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នកលក់ដូរ។

​ប្រភពព័ត៌មាន​ពី​ម្ចាស់​តូប​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា​ជា​រៀងរាល់ថ្ងៃ​ម៉ោង​ប្រហែល ០៧ ទៅ​០៨​ព្រឹក គាត់​តែងតែ​មក​បើក​តូប​ដើម្បី​ប្រកប់​អជីវ​កម្ម​បន្ត លុះដល់​ម៉ោង​ប្រហែល​០៦​ល្ងាច ក៏​បិទទ្វា​ចេញទៅ​ផ្ទះ​ជាធម្មតា លុះដល់​ព្រឹក​កើតហេតុ​ក៏បាន​ត្រឡប់មក​បើក​តូប ប៉ុន្តែ​ខណៈពេលដែល​មកដល់​មុខ​តូប​ក៏​ស្រាប់តែ​ឃើញ​ទ្វា​តូប​មា​នស​ភាពមិនប្រក្រតី​ក៏​ស្ទុះ​ចូលទៅ​មើល​ក៏​ស្រាប់តែ​បាត់​សម្ភារៈ​មានតម្លៃ (​មាស ប្លា​ទីន​) ទាំងអស់​សរុប​ជា​ទឹកប្រាក់​ជាង​៥០​ម៉ឺន​ដុល្លា ក៏បង្ក​រកា​ភ្ញាក់ផ្អើល​ដល់​ប្ជា​ពលរដ្ឋ នៅក្បែរ​កន្លែងកើតហេតុ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​ភ្លាមៗ​។​

​តាម​សេចក្តីរាយការណ​បាន​ឲ្យ​ដឹងថា​ក្រោយពី​មានការ ហេតុ​ការ​ណ៏​នេះ​កើតឡើង​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហៅ ប្រធាន​ផ្សារ និង សន្តិសុខ​យាម មក​សាកសួរ សួរ​ដើម្បី​បើក​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ និង ធ្វើការ​ស៊ើបអង្កេត ព្រោះ នៅ​ខាងក្រៅ​ផ្សា និង ខាងក្នុង​មាន សន្តិសុខ យាមកាម យ៉ាង​តឹងរឹង​ហេតុអ្វី​នៅ តែ​ក៏​អាចមាន​ចោរ​ចូល​គាស់​កើតឡើង ។​

​អាជីវករ​ផ្សារ​សាមគ្គី​បាន​ប្រាប់​ឲ្យ​ដឹងថា​នាពេល​កន្លងមក នៅ​ផ្សារ​សាមគ្គី​នេះ​គឺ​គ្រប់គ្រង​ដោយ​ប្រធាន​ផ្សារ​ចាស់​មិនទាន់​ផ្លាស់​ប្តី ផ្សារ​មាន​បំពាក់​កាមេរ៉ា សុវត្ថិភាព​នៅតាម​ច្រកចេញ ចូល និង កន្លែង​សំខាន់ៗ​ផ្សេងទៀត​ប៉ុន្តែ ក្រោយមក ប្រធាន​ផ្សារ​ថ្មី​ចូលមក​គ្រប់គ្រង​វិញ គឺ​បិទ​ទាំងអស់ និង នៅ​ពេលយប់​មិនមាន​បើកភ្លើង​បំភ្លឺ​ទេ ទើប​ជា​ហេតុផល​ងាយស្រួល​ដល់​ក្រុម​ឈ្លៀត​ឪ​កាស ប្រព្រឹត្ត​បទល្មើស​បែបនេះ​។​

​ក្រោយពេល​កើតហេតុ​ករណី​ខាងលើ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ​៕