ចោរ​គាស់​បន្ទប់​យក​ម៉ូតូ​៩​គ្រឿងក្នុង​មួយ​យប់​ស្វាគមន៍​មេ​ប៉ូលិស​ថ្មី​

438
ចែករម្លែក
  • 377
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​បន្ទប់​ជួល​មួយកន្លែង​ត្រូវ​ចោរ​មួយក្រុម​សង្ស័យ​យក​ឡាន​កុង​តី​ន័​រម​ក​លួច​ដឹក​ម៉ូតូ​អ្នក​ជួល​បន្ទប់​ដែល​ចត​ទុក​ក្បែៗ​អស់​ចំនួន​៩​គ្រឿង​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ភូមិ​ដំណាក់​ធំ​៥​ខណ្ឌមានជ័យ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​ក្រុម​ជនរងគ្រោះ​បានឱ្យដឹងថា​នៅ​យប់​ថ្ងៃទី​១៧​ពួកគាត់​បាន​ត្រឡប់​មកពី​ដើរលេង​វិញ​ក៏បាន​ចត​ម៉ូតូ​ទុក​មុខ​បន្ទប់​ដែល​ម្ចាស់ផ្ទះ​ទុក​សម្រាប់​ឱ្យ​អ្នក​ជួល​បន្ទប់​ទុក​ម៉ូតូ​ហើយក៏​បាន​ចូល​បន្ទប់​សម្រាក​រៀងៗ​ខ្លួន​។​លុះ​ព្រឹក​ឡើង​បើកទ្វារ​ចេញទៅ​ធ្វើការ​ត្រូវបាន​ក្រុមចោរ​ចាក់សោរ​ទ្វារ​របស់​ពួកគាត់​ពី​ខាងក្រៅ​ធ្វើ​ឲ្យ​ពួកគាត់​ចេញ​មិន​រួច​ទើប​តេ​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​ជួយ​បើក​សោរ​។​

​ពេលដែល​បើក​សោរ​ទ្វារ​ចេញមក​ក្រឡេក​មើលទៅ​ម៉ូតូ​បាត់​អស់រលីង​តែម្តង​ទើប​មានការ​ផ្អើ​ឆោឡោ​រត់​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ​ស្ទឹងមានជ័យ​៣​ឲ្យ​ជួយ​អន្តរាគមន៍ ។​ពួកគាត់​រងចាំ​មើលថា លោក​ម៉េង វិមាន​តារា​ដែល​ទើបតែ​តែងតាំង​ជា​មេ​ប៉ូលិស​ខណ្ឌមានជ័យ​ថ្មី​និង​លោក​អនុ​សេនី​យ៏​ឯក​ឯម​ភា​រី​នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ថ្មី​មាន​សមត្ថភាព​ស្វែងរក​ម៉ូតូ​និង​ចាប់ខ្លួន​ក្រុមចោរ​ទាំង​នោះមក​ផ្តន្ទារ​ទោស​ជូន​ពួកគាត់​បា​ដែរ​ឬ​អត់​?S/​