ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ដោយ​រវល់​ទៅ​បង្រៀន​សិស្ស​

97
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃ ទី ៣​ខែមីនា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​បឹង​ប្រី​យ៍​ឃុំ ស្នឹង​ស្រុក បាណន់​មាន​ករណី​ចោរ​គាស់​ផ្ទះ​គ្រូបង្រៀន​ម្នាក់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​អស់ហើយ​គាត់​បាន​ទៅប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ថត​បាន​ក្នុងកា​ម៉ា​រ៉ា​សុវត្ថិភាព​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​ប៉ាន់ វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ជុំ ជាតិ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​និង​ភរិយា​ឈ្មោះ​សុ​ត​ពិសី​អាយុ​២៩​ឆ្នាំ​ជា​គ្រូបង្រៀន​ទាំង​ពិរ​នាក់​នៅ​សាលាបឋមសិក្សា​មួយ​នៅ​ភូមិ​ឃុំ​ខា​លើ​។​នៅក្នុង​ពាក្យបណ្តឹង​លោក​បាន​រាយការណ៍​ថា​ផ្ទះ​របស់គាត់​ធ្លាប់​ត្រូវ​ចោរ​គាស់​ផ្ទះ​ចំនួន​បី​លើក​ហើយ​។​ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ​។​

​ម្ចាស់ផ្ទះ​បាន​ប្រាប់ថា​លើក​ទី​១​ក្នុង​ខែកុម្ភៈ​មិន​ចាំ​ថ្ងៃ​ចោរ​បានគាស់​ផ្ទះ​ចូល​លួច​លុយ​អស់​ជាង​៦០​ម៉ឺន​រៀល​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​លើក​ទី​២​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​ខ្សែក​ប្លា​ទីន​១​ខ្សែ​និង​ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​។​ទាំងពីរ​លើក​នេះ​លោក​មិនបាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទេ​តែ​បាន​ប្តឹង​មេភូមិ​។

​លើក​ទី​៣​នេះ​គឺ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមីនា​មាន​ចោរ​ចូល​គាស់​ផ្ទះ​ជា​លើក​ទី​៣​យក​អស់​ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​ហើយ​មាន​រូប​ជាប់​ក្នុងកា​ម៉ា​រ៉ា​សុ​វត្ថ​ភាព​ទើប​លោក​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្នឹង​ព្រោះ​ចោរ​នោះ​គាត់​ស្គាល់​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​យោងតាម​រូប​ដែល​ថត​បាន​ក្នុងកា​ម៉ា​រ៉ា​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​ ​រូបថតរ​៖​ចោរ​គាស់​ផ្ទះ​គ្រូបង្រៀន​ចូល​រើកកាយ​យក​ទ្រព្យសម្បត្តិ​