ចោរ​គាស់​ផ្ទះ​ពីរ​នាក់​ត្រូវ​ប៉ូលិស​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​

899
ចែករម្លែក

(​បាត់ដំបង​): ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ដ្នា​នន​គ​បាល​ក្រុង​បាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ក្នុង​បទល្មើស (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ប្រព្រឹត្តិ​កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ាស់ ឡើ ហៅ​ញ៉ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ញ៉ែម ប៊ុនធឿន ហៅ​ហើម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ប​ណ្នោះ​អាសន្ន​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​ឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ដូចគ្នា នៅ​ភូមិ សង្កាត់​ជាមួយគ្នា ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​ខោ​ភ្លី​សេ​ស្រី​ចំនួន​៤៣​ខោ​, ខោ​ខូវប៊យ​ក្មេងស្រី​ចំនួន​៧២​ខោ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលា​រការ​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕L ដោយៈ គ្រញូង​