ចោរ​គាស់​ផ្ទះ​លក់​ទូរស័ព្ទ​ចូល​លួច​អស់​ជាង​៥០​គ្រឿង នៅ​សង្កាត់​សំរោងក្រោម​

272
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ផ្ទះ​ត្រៀម​បើកហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង ទើបតែ​ដឹក​ឥ​វ៉ាន់ ដាក់​ទូរស័ព្ទ​រៀប​ចូល​ទូបាន​២​ថ្ងៃ​មិនទាន់​បើក​សម្ភោ​ធ​ហាង​ផង ត្រូវបាន​ជន សង្ស័យ​គាស់​ហែក​ដំបូល ចូល​លួច​ទូរស័ព្ទ​អស់​ជាង​៥០​គ្រឿង សុទ្ធតែ​ថ្មី​ទាំងអស់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​ថ្មី មិនទាន់​ដាក់​យីហោ តាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោ​ធោ​សែន​ជ័យ ។​

​តាម​ការបំភ្លឺ ពី​ស្ត្រី​ឈ្មោះ ពៅ ម៉ាលី អាយុ​៤៦​ឆ្នាំ ជា​ម្ចាស់​ហាង បាន​ឲ្យ​ដឹងថា ហាង​ទើប​បើក​ការរៀបចំ ដាក់​ឥ​វ៉ាន់ សម្ភារៈ ទូ​ស័ព្ទ ថ្មីៗ ចូលក្នុង​ទូ បាន​២​ថ្ងៃ ដើម្បី​ត្រៀម​រៀបចំ​បើក​សម្ភោ​ធលក់ នៅ​ថ្ងៃ​ខាងមុខ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៣០​នះ ខណៈដែល​ក្រុមគរួសារ ភ្ញាក់​ពី​ដំណេក នៅ​បន្ទប់​ផ្នែក​ខាងក្រោយ ចេញមក​ឃើញ​ទ្វារ​បំ​ហរ ដំបូល​លើ ប្រហោង​ធ្លុង ចងខ្សែ​សំ​រ៉ូ​ត​ចុះ ទូរស័ព្ទ ក្នុង​ទូរ សុទ្ធតែ​ថ្មីៗ ក្នុង​ប្រអប់ ត្រូវបាន​ជនសង្ស័យ លួច​យក សរុប​ចំនួន​ជាង​៥០​គ្រឿង ទើប​ឆោឡោ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យមើល​ផ្ទាល់​តែម្តង៕​B/