ចោរ​ចិន​មួយក្រុម​ចូល​គាស់​ទូរ​ដែក​ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ​

483
ចែករម្លែក

ដោយ​: សុខ​សុ​ណ្ឌ / កំពង់ស្ពឺ​: ចោរ​មួយក្រុម​ជា​ជន​ជាតិចិន​ធ្វើ​សកម្មភាព​ចូល​គាស់​ទូរ​ដែក​ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ស្ថិតក្នុង​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៤​ខែធ្នូ​២០១៨ វេលា​ម៉ោង​២​ទាបភ្លឺ​។​

​មន្ត្រីនគរបាល​ស្រុក​ថ្ពង បានឱ្យដឹងថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា ០៤​នាក់​ជនជាតិ​ចិន​០៣​ខ្មែរ ០១​នាក់ (​អ្នកបើករថយន្ត​) មាន ១.​ឈ្មោះ​ហ័ង ជី​ង​ធាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះសំណាក់​ភ្នំពេញ​ថ្មី​រីករាយ​ស្ថិតនៅ​ផ្លូវ​២៦០០ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ ឆាំង ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ ជនជាតិ​ចិន (​មេក្លោង​) និង​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជនជាតិ​ចិន​ម្នាក់​, ខ្មែរ ០១ នាក់ (​អ្នកបើករថយន្ត​ធ្វើ​សកម្មភាព​) បានធ្វើ​គាស់​បង្អួច​បន្ទប់​រដ្ឋបាល របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ស្ថិតក្នុង​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង​ចូល​លួច​លើកយក​ទូរ​ដែក ប៉ុន្តែ​ត្រូវបាន​កម្លាំង​សន្តិសុខ​ប៉ុស្តិ៍ សហការ​ជាមួយ​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន ឈ្មោះ​ហ័ង ជី​ង​ធាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន (​ដោយ​គ្មាន​ឯកសារ​ជាប់​ខ្លួន​) ចំណែកឯ​០៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​

​ប្រភព​បាន​បន្តថា ចំពោះ​ករណីនេះ ជំនាញ​បាន​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​អនុវត្តន៍​តាម​នីតិវិធី​៕