ចោរ​ចូល​លួច​កាបូប​លុយ អស់​១​លាន​រៀល និង​ឯកសារ​មួយចំនួន​រត់​មកប្ដឹង​សមត្ថកិច្ច

485
ចែករម្លែក
  • 16
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​ប​ប្តី​នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​៣ កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ចោរ​ចូល​លួច​យក​កាបូប​លុយ​អស់​១​លាន​រៀល និង​ឯកសារ​សាធារណៈ​មួយចំនួនទៀត​ ខណៈដែល​កំពុង​លង់លក់​ក្នុង​ដំណេក​នៅ​រោង​កម្មករ ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡេង សុគន្ធ អាយុ​៣៩​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ប្តី​ឈ្មោះ រិ​ន ទីន អាយុ​៣៩​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ជាមួយគ្នា រួមជាមួយ​កូនស្រី​និង​ប្អូនស្រី​២​នាក់​ទៀត នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង។ សម្ភារៈ​បាត់បង់ ក្នុង​កាបូប ត្រូវបាន​ជនរងគ្រោះ​អះអាងថា បាន​លុយ​ចំនួន​១​លាន​រៀល អត្តសញ្ញាណប័ណ​៣​សន្លឹក ប្តី ប្រពន្ធ និង​កូន សំបុត្រកំណើត និង​ឯកសារ​មួយចំនួនទៀត។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ៣​នាក់​ប្តី​ប្រពន្ធ​និង​កូន ខំធ្វើការ​ងារ​សន្សំ​លុយ ទម្រាំ​បាន​ប្រាក់​១​លាន​រៀល បញ្ចេញ​កម្លាំងបាយ បង្ហូរញើស​ស្រ​ស្រាក់ សម្រាប់​ពួកគាត់ លាក់ទុក​ក្នុង​កាបូប ហើយ​នៅ​យប់​ថ្ងៃទី​៦ ខែកុម្ភៈ ចូលដេក​សម្រាប់​ក្នុង​រោង​កម្មករ មានតែ​៤​នាក់ ប្តី​ប្រពន្ធ កូន​និង​ប្អូនស្រី​បង្កើត កាបូប​ដាក់​នៅលើ​ក្បាល​ដំណេក ហើយ​លង់លក់​ទាំងអស់​គ្នា លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី រំលងអាធ្រាត្រ ចូល​ថ្ងៃទី​៧ ខែកុម្ភៈ ភ្ញាក់​ពី​ដំណេក​ងើប​បត់ជើងតូច ស្រាប់តែ​បាត់​កាបូប​លុយ ដែល​រុំ​នឹង​ក្រណាត់ ទើប​ឆោឡោ។ លុះ​រហូតដល់​ភ្លឺ​ឡើង​នេះ នាំគ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ ៕​B/