ចោរ​ដាច់ដាប​! លួច​ខោ​ទ្រនាប់ ទុក​ជាកាដូសម្រាប់​មិត្តស្រី​ខ្លួន

1127
ចែករម្លែក

​ក្រុម​សន្តិសុខ​នៅឯ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត ឧដ​ន ថា​នី ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ​ទី​១៥​សីហា បាន​ឆ្មក់​ចាប់​បុរស​ជនជាតិ​ថៃ​ម្នាក់ ដែល​លួច​ខោ​ទ្រនាប់​ស្រីៗ​ហាល​ចោល​ក្រោម​កម្តៅថ្ងៃ​។ បុរស​នោះបាន​អះអាងថា ខោ​ទ្រនាប់​ទាំងនេះ​គឺជា​អំណោយ​សម្រាប់​មិត្តស្រី​របស់គាត់​។​

​បុរស​ឈ្មោះ ណារិន ប្រា​សឺត​កែវ (Narin Prasertkaew) អាយុ ៣៨ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចោរកម្ម​។ ជាប់​នឹង​ខ្លួន​ជនល្មើស ប៉ូលិស​បាន​រកឃើញ​ខោ​ទ្រនាប់​បួន​គូ ពណ៌​ផ្សេងគ្នា ដែលជា​របស់​សាច់ញាតិ​របស់​អ្នកជំងឺ​ម្នាក់​នៅឯ​មន្ទីរពេទ្យ​ឧដ​ន​ថា​នី ។​

​ណារិន​បាន​ប្រាប់​ប៉ូលិស​ថា គាត់​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កាលពី​ពីរ​ខែ​មុន​ហើយ​បាន​សុំ​អាហារ​គេ​ទទួលទាន​នៅ​មន្ទីរពេទ្យ​នេះ​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​អង្គារ​គាត់​បាន​ប្រទះឃើញ​ខោ​ទ្រនាប់ ក៏​ធ្វើឱ្យ​គាត់​នឹកឃើញ​ដល់​មិត្តស្រី​ជនជាតិ​ឡាវ​របស់គាត់​។​

​ដោយសារតែ​ខោ​ទ្រនាប់​របស់​សង្សារ​គាត់​មាន​ប្រហោង ហើយ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ផង​នោះ ណារិន​ក៏​ប្រថុយ​លួច​ខោ​ទ្រនាប់​ដើម្បីឱ្យ​មិត្តស្រី​របស់គាត់​នឹងមាន​ខោស្លីប​ស្អាត​នឹង​គេ​។​

​ណារិន​ប្រាប់​ប៉ូលិស​ថា “​ខ្ញុំ​លួច​យក​វា​សម្រាប់​មិត្តស្រី​របស់ខ្ញុំ​។ ខោ​ទ្រនាប់​របស់​នាង​មាន​ប្រហោង​នៅ​គូទ​”​។​

​ណារិន​ទទូចថា គាត់​គ្មាន​បំណង​សម្រេច​កាម​ជាមួយ​ខោ​ក្នុង​ទាំង​នោះទេ ហើយ​នេះ​ជា​លើកទីមួយ​ហើយ ដែល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​បែបនេះ​៕ ដោយ៖ កញ្ញាដាលីស

ណារិន ប្រា​សឺត​កែវ ត្រូវបាន​នាំខ្លួន​មក​ប៉ុស្តិ៍​ប៉ូលិស​ខេត្ត​ឧ​ដន​ថា​នី ពីបទ​លួច​ខោ​ទ្រនាប់​ស្រីៗ
#