ចោរ​ដៃ​ស្អិត​ចូលក្នុង​ផ្ទះ​លួច​យក​មាស​អស់​ប្រមាណ​១០​តម្លឹង ហើយ​គេចខ្លួនបាត់​

370
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ចំណុច​ផ្ទះ​លក់​មាស​ក្នុង​ផ្សារ​មួយកន្លែង ក្នុង​ភ​មិ​មុខ​វត្ត ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ដោយមាន​ចោរ​ដៃ​ស្អិត​មាន​បក្ខពួក​២​ទៅ​៣​នាក់ បាន​ចូល​បន្លំ​លួច​យក​មាស​របស់​ម្ចាស់ផ្ទះ​អស់​ប្រមាណ​១០​តម្លឹង ហើយ​នាំគ្នា​គេចខ្លួនបាត់ បន្សល់ទុក​តែ​រូបភាព​ស្ត្រី​ម្នាក់​ក្នុងកា​ម៉ា​រ៉ា​សុវត្ថិភាព​។​

​លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យ​ថា ជនរងគ្រោះ​ឈ្មោះ ហ៊ីង សុផល ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​អាជីវករ​លក់​មាស និង​ប្ដូរ​លុយ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ដែល​មើលឃើញ​ក្នុងកា​ម៉ា​រ៉ា​សុវត្ថិភាព មាន​រូប​ស្ត្រី​ចំណាស់​ម្នាក់​ពាក់មួក និង​មាន​បក្ខពួក​ចាំ​នៅ​ខាងក្រៅ​២​នាក់​ទៀត​។​

​លោក​អធិការ​ស្រុក​ប​បាន​បញ្ជាក់ថា តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ ដំបូង​គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ដើរ​សំដៅ​ចូលទៅ​កាន់​ផ្ទះ​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុង​រៀបចំ​លក់​ដូរ​។ ហើយ​មាន​មនុស្ស​២​នាក់​ទៀត​នៅខាងមុខ ដែល​គេ​សង្ស័យ​ជា​បក្សពួក​ស្ត្រី​ដៃដល់​នោះ​។ ស្រប​ពេលដែល​ជនរងគ្រោះ មិនបាន​ចាប់អារម្មណ៍ ស្រាប់តែ​ស្ត្រី​ដៃ​ឆើត​ដើរ​ចេញពីផ្ទះ​បាត់​មួយ​រំពេច​។ លុះ​បន្តិចក្រោយមក​ទើប​ដឹងថា បាត់​ប្រអប់​ដាក់​គ្រឿងអលង្ការ​ពី​ក្នុង​ទូ ក៏​ផ្អើលឆោឡោ​ភ្លាមៗ​តែម្ដង​តែ​ស្ត្រី​រូបនោះ​បានគេច​ខ្លួន​ជាមួយ​បក្សពួក​បាត់ទៅហើយ​។ អាជីវករ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅក្នុង​កំប៉ុង​ដែល​បាត់​នោះ មាន​មាស​ចំនួន​១០​ត​ម្លឺ​ង ដែល​គាត់​សង្ស័យ​ទៅលើ​ស្ត្រី​ដែល​ចូល​ផ្ទះ​របស់គាត់​នោះ​ជា​អ្នក​លួច ហើយ​ស្ត្រី​រូបនេះ ក៏មាន​រូបភាព​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព គឺ​ស្លៀកខោ​ក្រណាត់​ជើងវែង​ក្រឡា​អុចៗ​ពាក់​អាវដៃវែង​ពណ៌​ឈាមជ្រូក និង​ពាក់​មួយ​ក្រណាត់​ពណ៌​ទឹកប៊ិច​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា ករណីនេះ សមត្ថ​កិ​ច្ខ​ទាំង​ប៉ូលិស និង​ប៉េអឹម​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មុខសញ្ញា​ចោរ​ដៃ​ស្អិត​ទាំងបី ដើម្បី​ចាប់ខ្លួន​យកមក​ផ្ត​ទ្ទា​ទោស​តា​ច្បាប់​៕ ល​