ចោរ​ថ្លើមធំ​រោងចក្រ​អត់​ធ្វើការ ចូល​ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា លួច​គាស់​ទូដែក​យកលុយ​អស់​ជាង​២០០០​ដុល្លា​រ

426
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ រោងចក្រ​ផលិត​ចំណី​សត្វ ភី ដា​ប់បែល​យូ អ (P W R) ដែលមាន​ទីតាំង​ស្ថិតនៅតាម​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈដែល​រោងចក្រ​សម្រាក ការងារ​ថ្ងៃ​ចុង​សប្តាហ៍ បែ​ជា​ចោ​ក​ចោរ ចូលទៅ​លួច​ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា​សុ​វត្តិភាព ចូលទៅ​គាស់​ទូ​ដែល​លួច​លុយ​អស់​ជាង​២០០០​ដុល្លា បង្ក​ឲ្យ​ភ្ញាក់ផ្អើល គ្រា​ដែល​កម្មករ ក្រុមហ៊ុន​ចូលធ្វើការ​ថ្ងៃ​ច័ន្ទ​វិញ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩​នេះ។​

​តាម​បុគ្គលិក​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​ចំណី​សត្វ​ខាងលើ ឈប់សម្រាក​ចុង​សប្តាហ៍ នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៩ ពុំមាន​កម្មករ ឬ​បុគ្គលិក​ណា​ធ្វើការ​ឡើយ បិទទ្វារ​ចាក់សោ​ចោល មានតែ​សន្តិសុខ​យាម ប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង ស្រាប់តែ​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៨ ខែ​មិនា នេះ​ក្រុមហ៊ុន​តំរូវ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ នាំគ្នា ចូលមក ស្រាប់តែ បន្ទប់​រដ្ឋបាល​ជាន់​ទី​១ មា​នស​ភាពខុសប្រក្រតី ទូដែក​ត្រូវបាន​ជនសង្ស័យ គាស់​បំបែក យកលុយ​ក្នុងនោះ​ជាង​២​ពាន់​ដុល្លា ហើយ​ជនសង្ស័យ​បំផ្លាញ​ភស្តុតាង ដោយ​លួច​ផ្តាច់​យក​ក្បាល DVR ទ​ន្ន័​យ របស់​កាមេរ៉ា​សុ​វត្តិភាព​ទៅ​បាត់ ។​

​ក្រោយពី​ភ្ញាក់ផ្អើល ចោរកម្ម លួច​លុយ​ក្នុង​រោងចក្រ​ផលិត​ចំណី​សត្វ​រួចមក សមត្ថកិច្ច​ទាំង​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​ខណ្ឌ កោសល្យវិច្ច័យ​ក្រុងចុះទៅពិនិត្យសាកសួរ និង​ស្រាវជ្រាវ ជុំវិញ​បទល្មើស​ខាងលើ ៕​B/