ចោរ​ថ្លើមធំ​! ចូល​លួច​ទូដែក​របស់​គ្រួសារ​ឧ​ត្ត​ម​សេនីយ៍​ទោ ឃិន ម៉េង​ស្រេង យកប្រាក់​អស់​ជាង​៤​ម៉ឺន​ដុល្លារ និង​មាស​១១​តម្លឹង​

700
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ​
​មណ្ឌលគិរី​:
សេចក្តី​រាយ​ការ​បឋម​ដែល​ទទួលបាន​នី​រសៀល​ថ្ងៃទី​១០​សីហា​នេះ បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ក​ហ​នុង​ទូដែក​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ ព្រមទាំង​មាស​ជាង​១០​តម្លឹង របស់​ភរិយា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃិន ម៉េង​ស្រេង អតីត​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ត្រូវ​ចោរ​ថ្លើម​មិនតូច លួច​ទៅ​បាត់​ដោយ​សុ​វត្ថ​ភាព​។​

​ហេតុ​ការ​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង​នា​វេលា​អា​ធ្រា​តុ ថ្ងៃទី​០៩​សីហា​ឆ្នាំ​២០១៩​ចំនុច​ភូមិគ្រឹះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី គ្រា​ដែល​គ្មាន​ម្ចាស់​ភូមិគ្រឹះ​មិន​នៅ​។​

​សេចក្តី​រាយ​ការ​ពី​អ្នក​ស្និត​និង​គ្រួសារ​នេះ​បាន​បញ្ជាក់ថា នៅ​យប់កើតហេតុ គ្រួសារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពុំ​នៅ​នោះទេ ដោយ​ទុកអោយ​មនុស្ស​ម្នាក់​នៅចាំ​។​លុះដល់​វេលា​ម៉ោង​ខាងលើ​ក៏មាន​ការ​ផ្អើល​ឆោ​រ​ឡោ​ឡើង ពេល​ម្ចាស់​លំនៅស្ថាន​បាន​បាត់​ទូដែក ព្រមទាំង​ទ្រព្យសម្បត្តិ​នៅ​ខាង​ក្នុងនោះ​ថែមទៀត​។​

​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមទាំង​ទូដែក​មាន​៖ មាស​១១​តម្លឹង​, ប្រាក់​ដុល្លារ​១​ម៉ឺន​៥​ពាន់​, ប្រាក់រៀល​១០​លាន​, ខ្សែរ​ករ​ពេ​ជ្យ ចិ​ញ្ជៀ​ន​ពេ​ជ្យ តំលៃ​១​ម៉ឺន​៥​ពាន់​៥​រយ​ដុល្លារ​, ខ្សែរ​ករ​និង​ខ្សែរ​ដៃ​ប្លា​ទីន តំលៃ​១​ម៉ឺន​២​ពាន់​ដុល្លារ​។​

​ប្រភព​ថា ក្រុមចោរ​មុន​ធ្វើ​សកម្មភាព បាន​បិទ​បារ៉ែត​ភ្លើង ដើម្បី​ផ្តាច់​កាមេរ៉ា​សុ​វត្ថ​ភាព​និង​ប្រព័ន្ធ​WiFi និង​បាន​លើក​ទាំង​ទូដែក​ទៅ​តែម្តង​។​

​ទោះជា​យ៉ាងណា​អ្នកសារព័ត៌មាន​ពុំ​អាច​ស្វែងរក​ការបញ្ជាក់​បន្ថែម​ពី​គ្រួសារ​រងគ្រោះ​បាន​នោះទេ​នា​រសៀល​ថ្ងៃ​១០​សីហា​នេះ​។​ដោយឡែក​លោក​ផេង សាវន់ នាយ​ប៉ុស្តិនគរបាល​មូលដ្ឋាន​នេះ ថា​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចោរ​កម្មនេះ​៕ ល​