ចោរ​នៅ​ប៉ារីស ប្លន់​នាឡិកា​ម៉ាក​កម្រ Richard Mille តម្លៃ​ក្បែរ​លាន​ដុល្លារ​

217
ចែករម្លែក

បុរស​ជនជាតិ​ជប៉ុន ម្នាក់​ដែល​បាន​ដើរ​ចេញពី​សណ្ឋាគារ​ខ្លួន​ស្នាក់​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ទៅ​ទិញ​បារី​ជក់ ត្រូវ​ចោរប្លន់​នាឡិកា​ស្វ‍​៊ី​ស តម្លៃ​រហូតដល់​ទៅ ៨៤០.០០០ ដុល្លារ​បានសម្រេច​បង្ក​ការ​ឆោឡោ នេះ​បើ​យោងតាម​ប្រភព​ប៉ូលិស​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែតុលា​។

នៅ​ថ្ងៃកើតហេតុ មាន​បុរស​ម្នាក់​បានធ្វើ​ពុត​ដើរចូល​ទៅជិត​ជនរងគ្រោះ​វ័យ ៣០ ឆ្នាំ​នៅ​ខាងក្រៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Hotel Napoleon កាលពី​យប់​ថ្ងៃ​ច័ន្ទ ដើម្បី​សុំ​បារី​ជក់​។​ ពេលនោះ​ស្រាប់តែ​ចោរ​ដែល​ធ្វើ​ពុត​ជា​សុំ​បារី​ជក់​នោះ បានធ្វើ​សកម្មភាព​កញ្ចក់​នាឡិកា​ម៉ាក​កម្រ Richard Mille ម៉ូត​ដាំ​ពេជ្រ Tourbillon Diamond Twister ដែលមាន​តម្លៃ​រហូតដល់​ទៅ​ប្រមាណ ៨៤០.០០០ ដុល្លារ របស់​ជនរងគ្រោះ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

នាឡិកា​ម៉ាក​កម្រ​ខាងលើនេះ​ត្រូវបាន​អ្នក​រស​និយម (​អ្នក​ស្គាល់​របស់​ល្អ​) ឱ្យ​តម្លៃ​ខ្ពស់ ហើយ​ចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ទេសចរ​អ្នកមាន​នៅក្នុង​ទីក្រុង​ប៉ារីស ក៏​ស្គា​ល់វា​ច្បាស់​ដែរ​។ ដូចនេះ​គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ពេល​ទៅលេង​ក្រុង​នេះ ជាពិសេស​អ្នកមានៗ​៕ ប្រែ​សម្រួលៈ​ខុម

Paris thief swipes US