ចោរ​បាញ់​ប្លន់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​និង​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​

855

(​ភ្នំពេញ​)៖​ស្ត្រី​ម្នាក់​ត្រូវ​ចោរ​បាញ់​ប្លន់​ទាំង​កណ្តាលយប់​បណ្តាល​ឲ្យ​របួសធ្ងន់​និង​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​Scoopy​ស៊េរី​ឆ្នាំ​២០១៨ ទៅ​បាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ទឹកដី​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​នៅ​ចំណុច​ផ្ទះ​លេខ​95Eo ផ្លូវ​149 ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​កាលពី​យប់​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ មុន្នី​រត្ន អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​សាមគ្គី​ខណ្ឌទួលគោក រងរបួស​ត្រង់​ធ្គា​ម​ខាងស្ដាំ​។​ប្រភព​ដដែល​បាន​បន្តថា​មុន​មាន​អំពើ​ប្លន់​ជនសង្ស័យ​ដើរ​ម្នាក់ឯង​ប្រើ​អាវុធខ្លី​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់​រួច​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។ សម្ភារៈ​បាត់បង់​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កូ​ពី scopy សេរី​២០១៨ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​1GP-0078 ។​

តាម​ការបំភ្លឺ​របស់​មិត្តភក្តិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​៨៖២០​នាទី ពួកគេ​មកពី​ញាំ​អារ​ហារ នៅផ្ទះ​មិត្តភក្តិ​ម្ដុំ​ផ្សារ​ឌុយ​មិច ។​លុះដល់​ម៉ោង​៩៖១៥​នាទី​ពួកគេ​បាន​ជិះ​ម៉ូតូ​មកជួប​មិត្ត​ម្នាក់ទៀត​នៅក្រោយ​សាលាបឋមសិក្សា​បាក់​ទូក​ដោយ​ជនរងគ្រោះ​ជា​អ្នក​ឌុប​ពេលមកដល់​ចំណុច​កើត ហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ដើរមក​សំដៅ​មក​ពួកគេ​រួច​ដក​អាវុធខ្លី​បាញ់ មកលើ​ជនរងគ្រោះ​មួយ​គ្រាប់​ចំ​ថ្គាម​ខាងស្ដាំ​ធ្លាយ​ទៅ​ឆ្វេង​។​បន្ទាប់មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​មិត្តភក្តិ បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕S/​ដោយ​៖​ហូ​សាន់​

​ចោរ​បាញ់​ប្លន់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​និង​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​(រូប៖វ៉េបសាយ)