ចោរ​សមុទ្រ​វាយប្រហារ​នាវា​ដឹក​ទំនិញ​កូរ៉េខាងត្បូង​នៅ​ជិត​ច្រក​សមុទ្រ​សិង្ហ​បុរី​

455
ចែករម្លែក

​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap បាន​រាយការណ៍​ថា ចោរ​សមុទ្រ​ច្រើន​នាក់​បាន​វាយប្រហារ​នាវា​ដឹក​ទំនិញ​មួយ ដែល​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​នៅ​ជិត​ច្រក​សមុទ្រ​សិង្ហ​បុរី​​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២២​ខែកក្កដា ដោយ​វាយប្រហារ​លើ​ក្រុម​នាវិក​និង​ប្លន់​យក​លុយ​រាប់ពាន់​ដុល្លារ​។​

​ក្រសួង​គ្រប់គ្រង​ជលផល​និង​សមុទ្រ​កូរ៉េខាងត្បូង​បាន​និយាយថា មនុស្ស​២​នាក់​បាន​រងរបួស​ស្រាល​នៅពេល​ដែល​ចោរ​សមុទ្រ​៧​នាក់​បាន​ឡើង​លើ​នាវា​CK Bluebell និង ​បាន​ប្លន់​យកលុយ​ទៅ​ចំនួន​១៣.០០០​ដុល្លារ និង​របស់របរ​មួយចំនួនទៀត ដែល​រួម​ទាំង​ទូរស័ព្ទ ខោអាវ និង​ស្បែកជើង​ពី​សមាជិក​នាវិក​ចំនួន​២២​នាក់​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap បាន​និយាយថា ពួកចោរ​សមុទ្រ​នេះ គឺ​ប្រដាប់​ដោយ​អាវុធ​។​

​នាវា​ដឹក​ទំនិញ​នេះ បាន​បើក​ចេញពី​កំពង់ផែ​មួយ​នៅ​ឯនាយសមុទ្រ​សិង្ហ​បុរី​កាលពី​ថ្ងៃ​សៅរ៍ ឆ្ពោះទៅ​កាន់​កំពង់ផែ​Incheon​នៅ​កូរ៉េ​ខាងត្បូង​។​

​ក្រុមមន្ត្រី​បាន​និយាយថា នាវា​នេះ បាន​បើក​បន្តដំណើរ​ជាធម្មតា បន្ទាប់​មាន​អំពើ​ប្លន់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

សកម្មភាព​នៃ​នាវា​ផ្សេងៗ​នៅ​ច្រក​សមុទ្រ​សិង្ហ​បុរី​