ចោរ​អស់​លក្ខ​លួច​កាច់​សោរ ក ម៉ូតូ​បានសម្រេច​រត់​មិន​រួច​ប៉ូលីស​ដង្កោ​ចាប់​ជាប់​

382
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំ​ពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដេញតាម​ព័ទ្ធ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​កាច់​សោរក ម៉ូតូ​ប្រជាពលរដ្ឋ​បានសម្រេច​រួច​ជិះ​រត់គេចខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩​នឹង​៥០​នាទី​ព្រឹក​ថ្ងៃទី៥​ ខែកក្កដា ​ឆ្នាំ ២០១៩​ស្ថិត នៅ​ភូមិ​ថ្មី​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ សង្ស័យ​ឃាត់ខ្លួន​បាន​មានឈ្មោះ សុខ ឆេង អាយុ៤៤ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី រស់នៅ​ភូមិ​ឈ្លូង​ឃុំ​ឈ្លូង ស្រុក​ឈ្លូង ខេត្តក្រចេះ​ បានដកហូត​បា​ន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥​ ស៊េរី​២០១៩ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១HQ-២៩៥២​ របស់​ជនរងគ្រោះ​នឹង​ប្រដាប់​កាច់​សោករ​ម៉ូតូ​មួយចំនួន​។​

​ជនរងគ្រោះ​មានឈ្មោះ សឿន ផល្លា អាយុ៣៩ឆ្នាំ​ មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​ថ្មី​សង្កាត់​ទៀន​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​តាម​សម្ដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ស៊េរី ២០១៩ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1HQ-២៩៥២ មក​ចត​ទុក​នៅមុខ​ផ្ទះ​។ក្រោយមក​ក៏​លេចមុខ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​បានសម្រេច​ជិះ​ចេញ​គេចខ្លួន បាន​ម្ចាស់​ក្រឡេកឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ ​ដេញតាម​ព័ត៌​ស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រង់ចំណុច​កា​រ៉ា​ស់​សាំង​ផ្លូវ ៥០​ម៉ែត្រ​សង្កាត់​ដង្កោ​ខណ្ឌ​នាំខ្លួន​យកមក​អធិការ​ខណ្ឌដង្កោ​ ដើម្បី​សាកសួរ​តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​អធិកា​រ​ខណ្ឌដង្កោ ​កំពុងសាកសួរ​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕​B/