ចោរ​២​នាក់​ឆក់​កាបូប​លុយ​ពី​នារី​ម្នាក់​បានសម្រេច​នៅ​ខណ្ឌដង្កោ​មិន​រំខាន​សមត្ថកិច្ច​

546
ចែករម្លែក

ដោយៈ​ចាន់តូ/​ភ្នំពេញ ៖ នារី​ម្នាក់ ខ​ណៈ​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​តាម​ដងផ្លូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​PCX​ឆក់​កាបូប​លុយ​បានសម្រេច កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី យប់ ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្បែរ​និង​បុរី លឹម ឈាង​ហោ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ជិះ​កង់​បី​ឥណ្ឌា​ដេញតាម​មកដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏​បាត់ស្រមោល​សូន្យឈឹង ។

​បើតាម​សម្ដី​នារីរ​ងរ​គ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូប នាង​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ចេញពី​ភោជនីយ៍ដ្ឋាន​ម្ដុំ​ស្តុ​ប​ចំការ​ដូង ខ​ណះ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានមកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់គាត់ ក្នុង​កាបូប​មាន​លុយ​ដូ​ល្លារ​ចំនួន​៤០០$ លុយ​ខ្មែរ​៥០​មុ​ឺ​ន​រៀល និង​ទូរ​សព្ទ​ដៃ ម៉ាក​Iphone មួយគ្រឿង​បានសម្រេច ។ ហើយ​ភ្លាមៗ​នារី​រងគ្រោះ​ក៏បាន​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដេញតាម និង​ស្រែកថា​ចោរៗ​រហូត គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ជួយ​ដេញ ។ រហូតដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក៏​បាត់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​សូន្យឈឹង​តែម្ដង ធ្វើ​ឲ្យ​រូបនាង​ទ្រហោយំ ទាំង​សោកស្ដាយ​ជាខ្លាំង ។

​ក្រោយមក រូបគាត់​បានត្រឹមតែ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​ដាក់ ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​ខណ្ឌដង្កោ ដែលជា​កន្លែងកើតហេតុ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​៕​B/

#