ចោ​ឆក់​កាបូប​តាមផ្លូវ​២​នាក់​ត្រូវ​ចាប់បាន នៅ​ក្រុងព្រះសីហនុ​

992
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជនសង្ស័យ​២​នាក់ ដែល​ធ្វើ​សកម្មភាព ឆក់​កាបូបដៃ​ពី​ស្ត្រីជន​ជាតិចិន ត្រូវបាន​នគរបាល​ឃាត់ខ្លួន​។ ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥​និង​១៥​នាទី​រសៀល នៅលើ​ដងផ្លូវ​ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី​ឆក់​កាបូបដៃ​ពី​ស្ត្រីជន​ជាតិចិន​ដែល​កំពុង​ដើរ​។​

​ជ​នស​ង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ១ គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Z.6810 ភ្លាមនោះ​កម្លាំង​នគរបាល​ដេញចាប់បាន​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ពាណិជ្ជកម្ម​ក្រុមទី​៤ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​ជនសង្ស័យ ១.​ឈ្មោះ ហ៊ាង ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​អ្នកបើក​ម៉ូតូ (​ហើយក៏​ជា​មុខសញ្ញា ទើប​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​)​។ ២.​ឈ្មោះ នួន បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រក​ដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជាមួយគ្នា ជិះ​ពីក្រោយ​ជា​អ្នក​ឆក់​កាបូប​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់​បន្ថែមថា តាម​ការសាកសួរ ឈ្មោះ នួន បញ្ញា បាន​ឆ្លើយ​សារភាពថា​: កន្លងមក​ខ្លួន​ធ្លាប់បាន​ឆក់យក​កាបូប​របស់​ភ្ញៀវ ចំនួន​0២​លើក រួចហើយ​រត់គេច​ទៅ​ភ្នំពេញ ទើប​មក​ក្រុងព្រះសីហនុ​វិញ​ក៏​បបួល​ឈ្មោះ ហ៊ាង ពន្លឺ ឆក់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​។ វត្ថុតាង​ចាប់​យកបាន​រួមមាន កាបូបដៃ​ដាក់​ប្រាក់​១ ពណ៌​ខៀវ​, ប្រាក់​ចំនួន​៣០​ដុល្លារ​, ទូរស័ព្ទដៃ​ម៉ាក iPhone ពណ៌​ទឹកមាស​១​គ្រឿង (​ផល​ចោរកម្ម​)​។ ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z 6810(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

​ជនរងគ្រោះ​ឈ្មោះ WEi XiAO MiN ភេទ​ស្រី អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ចិន មុខរបរ​ទេសចរណ៍​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កម្លាំង​ជំនាញ​បាន កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕ ល​