ចៅក្រម​កីឡា​កាយសម្ព័ន្ធ ២​រូប ទៅ​ប្រឡង​ចៅក្រម នៅ​ជប៉ុន​

1213
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​:​នៅ​យប់​ថ្ងៃទី​១៥ មីនា​នេះ ចៅក្រម​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​កម្ពុជា ២​រូប នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ប្រឡង​ចៅក្រម​អន្តរជាតិ នៅ​ទីនោះ ។​
​ ​
​លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ឲ្យ​ដឹងថា ចៅក្រម​អន្តរជាតិ​របស់​កម្ពុជា​ទាំង​២​រូបនោះ គឺ​លោក​សោ សុ​ផេង និង​លោក​វាស សារិទ្ធ ។​

​សូមបញ្ជាក់ថា សម្រាប់​កម្ពុជា មាន​ចៅក្រម​កម្រិត​អន្តរជាតិ ចំនួន​២​រូប គឺ​លោក​វាស សារិទ្ធ និង លោក​សោ សុ​ផេង ។ ឯ​គ្រូបង្វឹក​កម្រិត​អន្តរជាតិ មាន ៣​រូប គឺ​លោ​កណ​យ ផា​ណា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ លោក​វាស សារិទ្ធ និង​លោក សោ សុ​ផេង ។​
​ ​
​ការប្រឡង​នេះ មាន​រយៈពេល​មួយ​សប្ដាហ៍ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ដល់ ២២ មីនា ទើប​បញ្ចប់ ។ ការប្រឡង​បែបនេះ ក្នុង​មួយឆ្នាំ មានតែ​ម្ដង​ប៉ុណ្ណោះ ហើយ​ការប្រឡង​នេះ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​។ ក្នុង​មួយឆ្នាំ​មានតែ​ម្ដង ហើយ​កំណត់​យកតែ​២៥​នាក់​ប៉ុណ្ណោះ គឺ​បើ​នរណា​ចុះឈ្មោះ​បាន​មុន អ្នក​អ្នកនោះ នឹងមាន​សិទ្ធ​ទៅ​ចូលរួម​ប្រឡង គឺ​ចុះឈ្មោះ​មុន ២៥​នាក់ ជា​អ្នកមាន​អាទិភាព ៕V

​លោក វាស សារិទ្ធ និង សោ សុ​ផេង​