ចៅក្រម​សរេច​ឃុំខ្លួន​លោក ញឹក ប៊ុនឆៃ​ក្រោយ​ចោទប្រកាន់​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ពីរ​ករណី​

810
ចែករម្លែក

(​ភ្នំពេញ​)៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​អំពី​ការសំរេច​ចោទ​ប្រ​​កាន់​លោក ញឹក ប៊ុនឆៃ ចំនួន​២​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​ហើយ​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត ក្រោយពី​បាន​ពិនិត្យ​លិខិត ទណ្ឌិត​ឈ្មោះ ជា ជុង​ដែល​បង្ហាញ​មេក្លោង​គ្រឿងញៀន​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​អតីត​មេទ័ព​ហ្វ៊ុន​ស៊ីន​​ប៉ិច រូបនេះ ក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏​ធំ​មួយ​កាលពី​ឆ្នាំ​២០០៧​នៅ​កំពង់ស្ពឺ​។​

​នៅ​ទីបំផុត នៅ​ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧​នេះ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លី​ប​ម៉េង​បានចេញ​ដីកា​​ឃុំខ្លួន​លោក ញឹក ប៊ុនឆៃ ជា​បណ្ដោះអាសន្ន​ក្រោយ​ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​គឺ​«​សមគំនិត​ក្នុង​បទ​ល្មើ​ល​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​»៕​ដោយ​៖​វាសនា​

រថយន្តដឹក លោកញឹក ​ប៊ុនឆៃចេញពីតុលាការកាលពីល្ងាចថ្ងៃអាទិត្យ

#