ចៅប្រុស​ចិត្ត​អប្រិយ​វាយ​ជីដូន​ឯង​ឲ្យ​បែកក្បាល ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​

955
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​វាយ​ជីដូន និង​អំបោសជកត្នោត បណ្តាលឱ្យ​រង​បួ​សបែ​ក្បាល​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​​ ហេតុការណ៍​ចៅប្រុស​វាយ​ជីដូន កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បាន​និយាយថា មុនពេល​មាន​ករណី​ប្រើ​អំពើហិង្សា គេ​ឃើញ​ជនសង្ស័យ​ឈ្មោះ ណុប វិ​រៈ (​ហៅ​ដូង​) អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​។ ឈ្លោះប្រកែក​ជា​ជីដូន​ឈ្មោះ អុល រ៉េត អាយុ​៧១​ឆ្នាំ ដែល​កំពុង​ហូប​បាន​នៅក្នុង​ផ្ទះ​រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​។ គាត់​បាន​និយាយថា កុំឱ្យ​ដើ​លេង​ពេក​មិន​ជួយ​ធ្វើការ​។ ប្រភព​បាន​បន្តថា ស្រាប់តែ​ជនសង្ស័យ​បាន​អំបោសជក់ត្នោត វាយ​ក្បាល​ជនរងគ្រោះ​បណ្តាលឱ្យ​បែក ហើយក៏​ត្រូវ​នគរបាល​ស្រុក​បសេដ្ឋ​ឃាត់ខ្លួន និង​បញ្ជូនមក​អធិការនគរបាល​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​