ចៅប្រុស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ វាយ​ជីដូន​ផុង​លលាដ៍ក្បាល​ស្លាប់​

1077
ចែករម្លែក

(​ភ្នំពេញ​) ៖ ចៅប្រុស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ បាន​ទាញ​ឈើ​ជ្រុង​ទៅ​សំពង​ក្បាល​លោកយាយ​បង្កើត បណ្តាល​ឲ្យ​បែកក្បាល​សន្លប់​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈដែល​លោកយាយ​រងគ្រោះ​ហាម​មិន​ឲ្យ​ឡើងលើ​ដំបូលផ្ទះ​។ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ត្រង់​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​ជនដៃដល​ដែលមាន​ជំងឺសរសៃប្រសាទ​រូបនោះ ឈ្មោះ ឆាយ ស៊ីន​ហូ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ចំណែកឯ​លោកយាយ​រងគ្រោះ អាយុ​៧៨​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ ។​

​បច្ចុប្បន្ន​ជនបង្ក​រួមទាំង​វត្ថុ​តាំង ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​២ កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់​អធិការ​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​