ចៅសង្កាត់​ចោមចៅ​ទី​៣​សន្យា​ខ្យល់​ចំពោះ​ការសំអាត​បរិស្ថាន​ក្នុង​មូលដ្ឋាន​

969
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣​បាន​សន្យាថា​និង​សំអាតឲ្យ​អស់ពី​បញ្ហា​សំរាម​ក្នុង​មូលដ្ឋាន​របស់លោក​តែ​ផ្ទុយទៅវិញ ​ការសន្យា​របស់លោក​គឺអាច​និយាយបានថា ​សន្យា​ខ្យល់​ធ្វើ​មិនបាន​ទុកឲ្យ​សំរាម​ស្អុយរលួយ​គរ​ដូច​ភ្នំ​ក៏​លោក​មិន​រវល់​។

​បញ្ហា​សំរាម​នៅក្នុង​មូលដ្ឋាន​ចោមចៅ​ទី​៣​កន្លងមក​មាន​ព័ត៌មាន​បាន​ចុះផ្សាយ​តែ​ធ្វើអោយ​លោក វ៉ា សាវឿន ចៅសង្កាត់​ខឹងសម្បា​រយ៉ាងខ្លាំង ហើយ​លោក​បាន​សន្យាថា​និង​ចុះ​ប្រមូលឲ្យអស់​ដើម្បី​បរិស្ថាន​ស្អាត​។
តែ​អ្វីដែល​កត់សំគាល់​នោះ ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រមូល​សំរាម​ហើយ​និង​ដាក់​បំរាម​ទៅ​ប្រជាពលរដ្ឋ​ផងដែរ​។ តែ​ដោយឡែក​ទីតាំង​ផ្សេង​ដែល​សា​ព័ត៌មាន​មិនទាន់​ចុះផ្សាយ​ លោក​ក៏​មិន​ចុះ​សំអាត​ដោយ​ទុកឲ្យ​ស្អុយរលួយ​រឺ​ចាំ​ពេល​គេ​ផ្សាយ​រិះគន់​ទើប​លោក​ចុះ​ធ្វើ​រឺក៏​យ៉ាងណា​?

ជាក់ស្តែង​ទីតាំងនៅ​ផ្លូវ​បេតុង ជាប់​របង​រោងចក្រ​ជា ជា ហឺ​ហ្គា​មែន ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ យើង​សង្កេតឃើញថា​សំរាម​គរ​ដូច​កូនភ្នំ​មួយ​ទៅហើយ​និង​ជិត​បិតផ្លូវ​មួយទៀត​ផង​តែ​លោក​វ៉ា សាវឿន ធ្វើ​មិនដឹង​រឺ​លោក​មិនដឹង​?៕B/