ចៅហ្វាយក្រុង​បារាំង ចែក​ថ្នាំសម្រើប ដល់​ប្រជាជន​ដើម្បី​បង្កើន​អត្រាកំណើត​

633
ចែករម្លែក

ចៅហ្វាយក្រុង​បារាំងមួយរូប​បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា​ លោក​មាន​គម្រោង​ចែក​ថ្នាំសម្រើប​វី​យ៉ា​ក្រា (Viagra) ដោយ​ឥត​ថ្លៃ​ដល់​ប្ដី​ប្រពន្ធ​ទូទៅ​នៅក្នុង​ទីក្រុង​របស់លោក ដើម្បី​ជំរុញ​អត្រាកំណើត​ទារក​។​
​ ​
​លោក ហ្ស​ង់ ដឺ​ប៊ូ​ហ្ស៊ី (Jean Debouzy) ចៅហ្វាយក្រុង​ម៉ុង​តេ​រ៉ូ (Montereau) ដែលជាទីក្រុង​តូច​មួយ​ស្ថិតនៅ​ប្រទេស​បារាំងភាគ​ខាងជើង បានចេញ​ក្រឹត្យ​មួយ​ប្រកាសថា លោក​នឹង​ចែកចាយ​ថ្នាំ​វី​យ៉ា​ក្រា​ដល់​ប្ដី​ប្រពន្ធ​ទូទៅ​។
​ ​
​លោក​បាន​គូសបញ្ជាក់ថា លោក​ចាត់វិធានការ​បែបនេះ​ដោយសារ​ចំនួន​កុមារ​ធ្លាក់ចុះខ្លាំង​ ដែល​សាលារៀន​នានា​ក្នុង​មូលដ្ឋាន​អាច​នឹងត្រូវ​បិទទ្វារ​ទាំងស្រុង​ដោយសារគ្មាន​សិស្ស​រៀន​។

​គេហទំព័រ The Local បាន​ចុះផ្សាយ​ថា ប្ដី​ប្រពន្ធ​ដែល​រស់នៅក្នុង​ក្រុង​នេះ​ស្រាប់ និង​ប្ដី ប្រពន្ធ​ដែល​ផ្លាស់​មកពី​កន្លែង​ផ្សេង​សុទ្ធតែ​អាច​ទទួល​ថ្នាំ​នេះ​បាន​ដូចៗ​គ្នា​។ ទោះជាយ៉ាងណា ពេលនេះ​លោក​មិនទាន់​ទទួលបាន​ការផ្គត់ផ្គង់​ថ្នាំ​នេះ​នៅឡើយ​ទេ​ ដោយរង់ចាំ​ការអនុម័ត​ពី​ក្រុមប្រឹក្សា​មូលដ្ឋាន​ជាមុនសិន​៕ ប្រែ​សម្រួលៈ ខុម/Ha